ព័ត៌មាន ថៃសហការជាមួយអូម៉ង់ដើម្បីធានាសុវត្ថិភាពនាវាដឹកទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស 16/04/2026 ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ នាថ្ងៃទី ១៥ មេសា បានបំពេញទស្សនកិច្ចនិងធ្វើការជាមួយអាជ្ញាធរអូម៉ង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងការសម្របសម្រួលដើម្បីធានាសុវត្ថិភាពនាវាដឹកទំនិញថៃដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីអូម៉ង់ ទទួលបន្ទុកកិច្ចការការពារជាតិ លោក សាយយីដ ស៊ីហាប ប៊ីន តារីក អាល់ សាអ៊ីដ។ រូបថត៖ ក្រសួងការបរទេសថៃនៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសេរីភាពនាវាចរណ៍ ក៏ដូចជាសុវត្ថិភាពរបស់នាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ប្រទេសថៃបានសម្តែងការគាំទ្រចំពោះអព្យាក្រឹតភាពរបស់ប្រទេសអូម៉ង់ និងតួនាទីសម្របសម្រួលប្រកបដោយស្ថាបនាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតានតឹងនៅក្នុងតំបន់។ ភាគីទាំងពីរបានបញ្ជាក់ថា ការទូត និងការសន្ទនាគឺជាកត្តាដ៏សំខាន់ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។គួរឲ្យកត់សម្គាល់ថា ប្រទេសថៃបានស្នើឲ្យប្រទេសអូម៉ង់ ជួយធានាសុវត្ថិភាពនាវារបស់ខ្លួនដែលឆ្លងកាត់ច្រកសមុទ្រ ហ័រមូស និងកិច្ចសហប្រតិបត្តិការក្នុងការជួយសង្គ្រោះនាវា Mayuree Naree ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរងការវាយប្រហារ នៅពេលឆ្លងកាត់ច្រកសមុទ្រហ័រមូស កាលពីថ្ងៃទី ១១ ខែមីនា៕ តាម https://vovworld.vn/km-KH Tags:នាវាចរណ៍ សុវត្ថិភាពនាវា អព្យាក្រឹតភាព

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ នាថ្ងៃទី ១៥ មេសា បានបំពេញទស្សនកិច្ចនិងធ្វើការជាមួយអាជ្ញាធរអូម៉ង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងការសម្របសម្រួលដើម្បីធានាសុវត្ថិភាពនាវាដឹកទំនិញថៃដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីអូម៉ង់ ទទួលបន្ទុកកិច្ចការការពារជាតិ លោក សាយយីដ ស៊ីហាប ប៊ីន តារីក អាល់ សាអ៊ីដ។ រូបថត៖ ក្រសួងការបរទេសថៃនៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសេរីភាពនាវាចរណ៍ ក៏ដូចជាសុវត្ថិភាពរបស់នាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ប្រទេសថៃបានសម្តែងការគាំទ្រចំពោះអព្យាក្រឹតភាពរបស់ប្រទេសអូម៉ង់ និងតួនាទីសម្របសម្រួលប្រកបដោយស្ថាបនាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតានតឹងនៅក្នុងតំបន់។ ភាគីទាំងពីរបានបញ្ជាក់ថា ការទូត និងការសន្ទនាគឺជាកត្តាដ៏សំខាន់ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។គួរឲ្យកត់សម្គាល់ថា ប្រទេសថៃបានស្នើឲ្យប្រទេសអូម៉ង់ ជួយធានាសុវត្ថិភាពនាវារបស់ខ្លួនដែលឆ្លងកាត់ច្រកសមុទ្រ ហ័រមូស និងកិច្ចសហប្រតិបត្តិការក្នុងការជួយសង្គ្រោះនាវា Mayuree Naree ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរងការវាយប្រហារ នៅពេលឆ្លងកាត់ច្រកសមុទ្រហ័រមូស កាលពីថ្ងៃទី ១១ ខែមីនា៕
អត្ថបទផ្សេងទៀត បង្កើនការត្រួតពិនិត្យ ជំរុញ និងប្តេជ្ញាចិត្តដកកាតលឿង EC16/04/2026ព័ត៌មាននាថ្ងៃទី១៦ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង បានដឹកនាំកិច្ចប្រជុំលើកទី៣៤ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញាត្តិ (IUU)។ ជំនួប«និទាឃរដូវ»ធ្វើឱ្យសីជម្រៅថែមទៀតទំនាក់ទំនងយុទ្ធសាស្ត្រចិន-វៀតណាម16/04/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង16/04/2026ព័ត៌មានដាក់ពង្រាយភារកិច្ចដោះស្រាយផលវិបាកនៃគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយសង្គ្រាម16/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា អញ្ជើញទៅទស្សនាទីក្រុងណាន នីង (ប្រទេសចិន)16/04/2026ព័ត៌មានប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន មកដល់ប្រទេសទួរគី និងចូលរួមពិធីបើកមហា សន្និបាត IPU លើកទី១៥២16/04/2026ព័ត៌មានសកម្មភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន16/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត