ព័ត៌មាន ថៃសហការជាមួយអូម៉ង់ដើម្បីធានាសុវត្ថិភាពនាវាដឹកទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស 16/04/2026 ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ នាថ្ងៃទី ១៥ មេសា បានបំពេញទស្សនកិច្ចនិងធ្វើការជាមួយអាជ្ញាធរអូម៉ង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងការសម្របសម្រួលដើម្បីធានាសុវត្ថិភាពនាវាដឹកទំនិញថៃដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីអូម៉ង់ ទទួលបន្ទុកកិច្ចការការពារជាតិ លោក សាយយីដ ស៊ីហាប ប៊ីន តារីក អាល់ សាអ៊ីដ។ រូបថត៖ ក្រសួងការបរទេសថៃនៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសេរីភាពនាវាចរណ៍ ក៏ដូចជាសុវត្ថិភាពរបស់នាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ប្រទេសថៃបានសម្តែងការគាំទ្រចំពោះអព្យាក្រឹតភាពរបស់ប្រទេសអូម៉ង់ និងតួនាទីសម្របសម្រួលប្រកបដោយស្ថាបនាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតានតឹងនៅក្នុងតំបន់។ ភាគីទាំងពីរបានបញ្ជាក់ថា ការទូត និងការសន្ទនាគឺជាកត្តាដ៏សំខាន់ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។គួរឲ្យកត់សម្គាល់ថា ប្រទេសថៃបានស្នើឲ្យប្រទេសអូម៉ង់ ជួយធានាសុវត្ថិភាពនាវារបស់ខ្លួនដែលឆ្លងកាត់ច្រកសមុទ្រ ហ័រមូស និងកិច្ចសហប្រតិបត្តិការក្នុងការជួយសង្គ្រោះនាវា Mayuree Naree ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរងការវាយប្រហារ នៅពេលឆ្លងកាត់ច្រកសមុទ្រហ័រមូស កាលពីថ្ងៃទី ១១ ខែមីនា៕

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ នាថ្ងៃទី ១៥ មេសា បានបំពេញទស្សនកិច្ចនិងធ្វើការជាមួយអាជ្ញាធរអូម៉ង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងការសម្របសម្រួលដើម្បីធានាសុវត្ថិភាពនាវាដឹកទំនិញថៃដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីអូម៉ង់ ទទួលបន្ទុកកិច្ចការការពារជាតិ លោក សាយយីដ ស៊ីហាប ប៊ីន តារីក អាល់ សាអ៊ីដ។ រូបថត៖ ក្រសួងការបរទេសថៃនៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសេរីភាពនាវាចរណ៍ ក៏ដូចជាសុវត្ថិភាពរបស់នាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ប្រទេសថៃបានសម្តែងការគាំទ្រចំពោះអព្យាក្រឹតភាពរបស់ប្រទេសអូម៉ង់ និងតួនាទីសម្របសម្រួលប្រកបដោយស្ថាបនាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតានតឹងនៅក្នុងតំបន់។ ភាគីទាំងពីរបានបញ្ជាក់ថា ការទូត និងការសន្ទនាគឺជាកត្តាដ៏សំខាន់ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។គួរឲ្យកត់សម្គាល់ថា ប្រទេសថៃបានស្នើឲ្យប្រទេសអូម៉ង់ ជួយធានាសុវត្ថិភាពនាវារបស់ខ្លួនដែលឆ្លងកាត់ច្រកសមុទ្រ ហ័រមូស និងកិច្ចសហប្រតិបត្តិការក្នុងការជួយសង្គ្រោះនាវា Mayuree Naree ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរងការវាយប្រហារ នៅពេលឆ្លងកាត់ច្រកសមុទ្រហ័រមូស កាលពីថ្ងៃទី ១១ ខែមីនា៕