ព័ត៌មាន កិច្ចសហប្រតិបត្តិការវៀតណាម-ទួរគីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ 17/04/2026 លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានចូលរួមក្នុងសិក្ខាសាលាគោលនយោបាយ អំពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី។ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានចូលរួមក្នុងសិក្ខាសាលាគោលនយោបាយ អំពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី។ (រូបថត៖ VOV) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនិងចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៥២ (IPU-១៥២) នៅប្រទេសទួរគី នៅរសៀលថ្ងៃទី១៦ ខែមេសា (ម៉ោងក្នុងតំបន់) លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានចូលរួមក្នុងសិក្ខាសាលាគោលនយោបាយ អំពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី។ ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ VOV) ថ្លែងនៅក្នុងសិក្ខាសាលានេះ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើឱ្យវៀតណាម និងទួរគីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល និងបំពេញបន្ថែមគ្នាទៅវិញទៅមក ដូចជា៖ ឧស្សាហកម្មកែច្នៃ ផលិតកម្ម វាយនភណ្ឌ ស្បែកជើង កសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ថាមពល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម; វិស័យយុទ្ធសាស្ត្រថ្មីៗ ដូចជា៖ ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំនិងថាមពលកកើតឡើងវិញ ដោយផ្តោតសំខាន់លើការអភិវឌ្ឍច្រករបៀងដឹកជញ្ជូន និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាងតំបន់ទាំងពីរ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន មានប្រសាសន៍ថា៖“រដ្ឋសភាវៀតណាមសន្យាបន្តរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការកសាង និងសុក្រិតស្ថាប័ន បង្កើតបរិយាកាសវិនិយោគអំណោយផល និងគាំទ្រប្រកបដោយប្រសិទ្ធភាពដល់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងទួរគី។ យើងជឿជាក់ថា ដោយមានការប្ដេជ្ញាចិត្តនយោបាយខ្ពស់ ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងភាពស្វាហាប់នៃសហគមន៍ធុរកិច្ច ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ទួរគីនឹងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី កាន់តែស៊ីជម្រៅ កាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុន តាមនោះបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ព្រមទាំង រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ទាំងពីរ និងពិភពលោកផងដែរ”៕ តាម vovworld.vn/km-KH Tags:ឧស្សាហកម្មកែច្នៃ ផលិតកម្ម វាយនភណ្ឌ ស្បែកជើង

លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានចូលរួមក្នុងសិក្ខាសាលាគោលនយោបាយ អំពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី។ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានចូលរួមក្នុងសិក្ខាសាលាគោលនយោបាយ អំពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី។ (រូបថត៖ VOV) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនិងចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៥២ (IPU-១៥២) នៅប្រទេសទួរគី នៅរសៀលថ្ងៃទី១៦ ខែមេសា (ម៉ោងក្នុងតំបន់) លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានចូលរួមក្នុងសិក្ខាសាលាគោលនយោបាយ អំពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី។ ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ VOV) ថ្លែងនៅក្នុងសិក្ខាសាលានេះ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើឱ្យវៀតណាម និងទួរគីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល និងបំពេញបន្ថែមគ្នាទៅវិញទៅមក ដូចជា៖ ឧស្សាហកម្មកែច្នៃ ផលិតកម្ម វាយនភណ្ឌ ស្បែកជើង កសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ថាមពល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម; វិស័យយុទ្ធសាស្ត្រថ្មីៗ ដូចជា៖ ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំនិងថាមពលកកើតឡើងវិញ ដោយផ្តោតសំខាន់លើការអភិវឌ្ឍច្រករបៀងដឹកជញ្ជូន និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាងតំបន់ទាំងពីរ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន មានប្រសាសន៍ថា៖“រដ្ឋសភាវៀតណាមសន្យាបន្តរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការកសាង និងសុក្រិតស្ថាប័ន បង្កើតបរិយាកាសវិនិយោគអំណោយផល និងគាំទ្រប្រកបដោយប្រសិទ្ធភាពដល់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងទួរគី។ យើងជឿជាក់ថា ដោយមានការប្ដេជ្ញាចិត្តនយោបាយខ្ពស់ ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងភាពស្វាហាប់នៃសហគមន៍ធុរកិច្ច ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ទួរគីនឹងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី កាន់តែស៊ីជម្រៅ កាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុន តាមនោះបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ព្រមទាំង រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ទាំងពីរ និងពិភពលោកផងដែរ”៕
អត្ថបទផ្សេងទៀត បង្កើនការត្រួតពិនិត្យ ជំរុញ និងប្តេជ្ញាចិត្តដកកាតលឿង EC16/04/2026ព័ត៌មាននាថ្ងៃទី១៦ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង បានដឹកនាំកិច្ចប្រជុំលើកទី៣៤ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញាត្តិ (IUU)។ ជំនួប«និទាឃរដូវ»ធ្វើឱ្យសីជម្រៅថែមទៀតទំនាក់ទំនងយុទ្ធសាស្ត្រចិន-វៀតណាម16/04/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង16/04/2026ព័ត៌មានដាក់ពង្រាយភារកិច្ចដោះស្រាយផលវិបាកនៃគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយសង្គ្រាម16/04/2026ព័ត៌មានថៃសហការជាមួយអូម៉ង់ដើម្បីធានាសុវត្ថិភាពនាវាដឹកទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស16/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា អញ្ជើញទៅទស្សនាទីក្រុងណាន នីង (ប្រទេសចិន)16/04/2026ព័ត៌មានប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន មកដល់ប្រទេសទួរគី និងចូលរួមពិធីបើកមហា សន្និបាត IPU លើកទី១៥២16/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត