• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិប្តេជ្ញាជួយវៀតណាមក្នុងការធានាសន្តិសុខសមុទ្រ

ប្រធានរដ្ឋសភាក៏បានស្នើឲ្យអង្គការសហប្រជាជាតិ បន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការការពារសន្តិភាពនិងសន្តិសុខអន្តរជាតិ ជំរុញការគោរពច្បាប់អន្តរជាតិ។

ក្នុងឱកាសចូលរួមសន្និសីទនៃប្រធានសភាពិភពលោកលើកទី ៥ នៅសាធារណរដ្ឋអូទ្រីស នារសៀលថ្ងៃទី ៦ ខែកញ្ញា ម៉ោងក្នុងតំបន់ នៅក្នុងកិច្ចប្រជុំជាមួយប្រធានការិយាល័យអង្គការសហប្រជាជាតិ (UN) នៅប្រទេសអូទ្រីស លោកស្រី Ghada Fathi Waly  ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា អង្គការសហប្រជាជាតិតែងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងគោលនយោបាយការបរទេសនិងតែងតែរួមដំណើរជាមួយវៀតណាម ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ឋានៈនិងរូបភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ រួមចំណែក បង្កើនទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេសជុំវិញពិភពលោក។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងចង់ឲ្យអង្គការសហប្រជាជាតិនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមនិងជួយជំនះផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ - ១៩ ទៅលើជីវភាពរស់នៅរបស់ប្រជាជន។ ប្រធានរដ្ឋសភាក៏បានស្នើឲ្យអង្គការសហប្រជាជាតិ បន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការការពារសន្តិភាពនិងសន្តិសុខអន្តរជាតិ ជំរុញការគោរពច្បាប់អន្តរជាតិ។

 

ទិដ្ឋភាពនៃកិច្ចប្រជុំរវាងប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានការិយាល័យអង្គការសហប្រជាជាតិនៅអូទ្រីស (រូបថត៖ quochoi.vn)
 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានការិយាល័យអង្គការសហប្រជាជាតិប្រចាំប្រទេសអូទ្រីស Ghada Fathi Waly (រូបថត៖ quochoi.vn)


ចំណែកលោកស្រី Ghada Fathi Waly បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ សម្រាប់យុទ្ធសាស្ត្រធ្វើសកម្មភាពនាពេលខាងមុខនេះ អង្គការសហប្រជាជាតិបានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភានៃប្រទេសផ្សេងទៀត រួមទាំងរដ្ឋសភាវៀតណាមផងដែរ។ លោកស្រី Ghada Fathi Waly បានវាយតម្លៃខ្ពស់និងគាំទ្រចំពោះសំណើរបស់វៀតណាមដែលបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាបើកទូលាយកម្រិតខ្ពស់តាមអនឡាញ ស្តីពីការពង្រឹងសន្តិសុខសមុទ្ររៀបចំដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានអះអាងថា អង្គការសហប្រជាជាតិ ត្រៀមខ្លួនជួយវៀតណាមក្នុងការធានាសន្តិសុខសមុទ្រ។

នាថ្ងៃដដែលប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបពិភាក្សាជាមួយប្រធានសភាឥណ្ឌូនេស៊ី លោក Puan Maharani។   ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ផងដែរអំពីតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខសុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ ដោយបង្កើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្តែងនិងប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top