• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម


បនាយករដ្ឋមន្រ្តី អចិន្រ្តៃយ៍រដ្ឋា ភិបាលវៀតណាមលោក Truong Hoa Binh (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយអ្នកសម្របសម្រួល អចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ (អ.ស.ប) លោក Kamal Malhotra (រូបថត៖ VGP)

នារសៀលថ្ងៃទី២៣ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញទទួលជួប ជាមួយអ្នកសម្របសម្រួលអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ (អ.ស.ប) លោក Kamal Malhotra និងប្រធានក្រុមបេសកកម្មនានារបស់អង្គការសហប្រជាជាតិប្រចាំវៀតណាម ក្នុងឱកាសទិវាអង្គការសហប្រជាជាតិថ្ងៃទី២៤ ខែតុលា។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកអ.ស.បជាអាទិភាពមួយក្នុងចំណោមអាទិភាពនៃគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ជូនដំណឹងអំពីលទ្ធផល សេដ្ឋកិច្ចសង្គមមួយចំនួនដែលវៀតណាមគ្រោងនឹងសម្រេចបានក្នុងឆ្នាំ២០១៩នេះ លោក Truong Hoa Binh បានអះអាងថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាលស្ថាបនានោះគឺគោលនយោបាយដ៏ត្រឹមត្រូវហ្មឺងម៉ាត់ ហើយនាំមកនូវលទ្ធផលជាក់ស្ដែងជាច្រើន។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើ អោយបណ្ដាអង្គការនៃអ.ស.បបន្តព្យាករណ៍ហើយជូនដំណឹងអំពីនិន្នាការថ្មី វិបត្តិ ដែលអាចកើតមានឡើងនៅក្នុងតំបន់និងលើពិភពលោកក៏ដូចជាផលប៉ះពាល់ទៅលើវៀតណាមផងដែរ។

ចំណែកឯអ្នកសម្របសម្រួលអ.ស.បប្រចាំវៀតណាមលោក Kamal Malhotra បានអោយដឹងថា ឆ្នាំនេះ អ.ស.បចាប់ផ្ដើមរៀបចំសកម្មភាពរំលឹកខួបលើកទី៧៥ទិវាបង្កើត ហើយមានគោលបំណងចង់រួមជាមួយវៀតណាមរៀបចំសកម្មភាពធំៗ ដូចជាកិច្ចប្រជុំអន្តរជាតិស្ដីពីនារីនិងសន្តិភាពនាឆ្នាំ២០២០។ លោក Kamal Malhotra បានបន្ថែមទៀតថា អ.ស.បនឹងបន្តជួយឧបត្ថម្ភយ៉ាងខ្លាំងក្លា ហើយរួមដំណើរជាមួយវៀតណាម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។ ជាពិសេសគឺជួយឧបត្ថម្ភដល់វៀតណាមក្នុងគោលនយោបាយអភិវឌ្ឍនានាដូចជាផលិតភាពពលកម្ម សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចដើម្បីជៀសវាងអន្ទាក់ចំ​ណូល​មធ្យម ជាដើម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top