• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហជីពគ្រប់ជាន់ថ្នាក់អនុវត្តយ៉ាងល្អនូវការងារថែទាំពលករក្នុងបុណ្យតេត

ប្រធានសហភាពសហព័ន្ធពលករវៀតណាម លោក Nguyen Dinh Khang សាកសួរសុខទុក្ខពលការិនីម្នាក់។ (រូបថត៖ congdoanhanoi.org.vn)
 

លោក Nguyen Dinh Khang បានស្នើឲ្យអង្គការសហជីពគ្រប់ជាន់ថ្នាក់អនុវត្តឲ្យ បានល្អបំផុតនូវការងារថែទាំពលករក្នុងបុណ្យតេតឆ្នាំនេះ មិនទុកឲ្យពលករណាម្នាក់ គ្មានតេតនោះទេ។

នៅចំពោះមុខការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជម្ងឺ Covid-19 គណៈប្រធាននៃសហ ភាពសហព័ន្ធពលកម្មវៀតណាម បានអំពាវនាវឲ្យប្រជាពលករជៀសវាងការធ្វើដំណើរ មិនចាំបាច់ ហើយពិចារណាយ៉ាងហ្មត់ចត់នូវការវិលត្រឡប់មទៅស្រុកកំណើតវិញដើម្បី ទទួលអំណរបុណ្យតេត។ ប្រធានសហភាពសហព័ន្ធពលករវៀតណាម លោក Nguyen Dinh Khang បានឲ្យដឹងថា រហូតមកដល់ពេលនេះ ពលករ កម្មកររាប់សែន នាក់បានសម្រេចចិត្តមិនវិលត្រឡប់ទៅស្រុកកំណើតក្នុងបុណ្យតេតឆ្នាំនេះឡើយ ជា ពិសេសគឺពលករ កម្មករនៅតំបន់ភាគខាងត្បូង។

លោក Nguyen Dinh Khang បានស្នើឲ្យអង្គការសហជីពគ្រប់ជាន់ថ្នាក់អនុវត្តឲ្យ បានល្អបំផុតនូវការងារថែទាំពលករក្នុងបុណ្យតេតឆ្នាំនេះ មិនទុកឲ្យពលករណាម្នាក់ គ្មានតេតនោះទេ។ ចំពោះអ្នកដែលស្នាក់នៅមូលដ្ឋាននៃកន្លែងធ្វើការ ស្ថាប័ននេះបាន ណែនាំសហជីពសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំសកម្មភាពសួរសុខទុក្ខ ជូនអំណោយ ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសម្រាប់ពលករ ព្រមទាំង រៀបចំស្ដង់លក់ទំនិញតម្លៃសមរម្យ ផ្សារណាត់ឥតគិតថ្លៃក្នុងបុណ្យតេត និងរៀបចំ ល្បែងកំសាន្តប្រជាប្រិយ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top