ព័ត៌មាន
អគ្គលេខាបក្ស លោក តូ ឡឹម អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៤៨ វិថី Hang Ngang ទីក្រុងហាណូយ
នៅទីនេះ គណៈប្រតិភូបានរំលឹកគុណូបការៈរបស់ប្រធានហូជីមិញ វីរៈបុរសរំដោះជាតិ អ្នកវប្បធម៍ឆ្នើម ដែលបានលះបង់អស់មួយជីវិតក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិវៀតណាម។
បន្ទាប់ពីពិធីអុជធូប អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានអញ្ជើញទៅទស្សនាកេរ្តិ៍ដំណែលផ្ទះលេខ ៤៨ វិថី Hang Ngang ជាកន្លែងដែលលោកប្រធានហូជីមិញបានសរសេរសេចក្តីប្រកាសឯករាជ្យ ផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ សរសេរក្នុងសៀវភៅភ្ញៀវអនុស្សាវរីយ៍ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងបន្តថែរក្សានិងលើកកំពស់សមិទ្ធិផលបដិវត្តន៍ កសាងវៀតណាមឲ្យកាន់តែរីកចម្រើន និងខ្លាំងមាំមួន ប្រកៀកស្មាជាមួយមិត្តភក្តិលលើទ្វីបទាំង៥ ដូចដែលប្រធានហូជីមិញតែងតែប្រាថ្នា៕
ផ្ទះលេខ ៤៨ វិថី Hang Ngang ស្ថិតនៅកណ្តាលវិថីបុរាណ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកនៃទីក្រុងហាណូយចាស់ ដែលឥឡូវនេះ ស្ថិតក្នុងសង្កាត់ Hoan Kiem ទីក្រុងហាណូយ។ ផ្ទះនេះធ្លាប់ជាមូលដ្ឋានបដិវត្តន៍តាំងពីសម័យមុនការបះបោរ ហើយត្រូវបានគណៈកម្មាធិការមជ្ឈិមបក្ស ជ្រើសរើសជាទីកន្លែងដែលលោកប្រធានហូជីមិញរស់នៅ និងធ្វើការក្នុងសម័យដើមនៅពេលដែលលោកវិលត្រឡប់មកហាណូយពីមូលដ្ឋានតស៊ូ Viet Bac ក្នុងខែសីហា ឆ្នាំ១៩៤៥។ លោកប្រធានហូជីមិញបានរស់នៅ និងធ្វើការនៅក្នុងផ្ទះនេះចាប់ពីថ្ងៃទី ២៥ ខែសីហា ដល់ដើមខែកញ្ញា ឆ្នាំ ១៩៤៥។ នៅទីនេះ លោកប្រធានហូជីមិញបានសរសេរ "សេចក្តីប្រកាសឯករាជ្យ" ដើម្បីអាននៅទីលាន Ba Dinh ទីក្រុងហាណូយ នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ផ្តល់កំណើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម៕