• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UOB៖ ទំនុកចិត្តអាជីវកម្មនៅក្នុងប្រទេសវៀតណាមងើបឡើងវិញយ៉ាងខ្លាំង

អាជីវកម្មវៀតណាមចំនួន ៨៥% មានអារម្មណ៍វិជ្ជមានចំពោះអាជីវកម្ម ជាមួយនឹងនិន្នាការជំរុញ AI ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រីកទីផ្សារទៅកាន់ប្រទេសអាស៊ាន។

ព័ត៌មានដែលបានបង្ហាញនៅក្នុងការសិក្សាទស្សនវិស័យអាជីវកម្មឆ្នាំ ២០២៦ របស់ធនាគារ UOB ដែលបានចេញផ្សាយនាថ្ងៃទី ២២ ខែមិថុនា បង្ហាញថា ទេសភាពអាជីវកម្មនៅក្នុងប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន។ អាជីវកម្មវៀតណាមចំនួន ៩ ក្នុងចំណោម ១០ ដែលត្រូវបានស្ទង់មតិរំពឹងថា នឹងទទួលបានលទ្ធផលអាជីវកម្មប្រសើរឡើងនៅឆ្នាំនេះ ខណៈពេលដែលព្យាករណ៍ពីកំណើនប្រាក់ចំណូលកាន់តែខ្លាំងនៅដំណាក់កាល ២០២៧-២០២៨។

អាទិភាពលេចធ្លោមួយដែលបានកត់សម្គាល់នៅក្នុងការស្ទង់មតិនៅឆ្នាំនេះគឺការគ្រប់ គ្រងថាមពល។ រហូតដល់ ៩៦% នៃអាជីវកម្មវៀតណាមចាត់ទុកថា នេះជាបញ្ហាសំខាន់ ដែលខ្ពស់ជាង៨៧% នៃមធ្យមភាគក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ អាជីវកម្មកំពុងបង្កើនការវិនិយោគលើដំណោះស្រាយដូចជាគ្រឿងចក្រសន្សំសំចៃថាមពល (៤៣%) និងថាមពលព្រះអាទិត្យ (៤២%) ដោយមានគោលបំណងធ្វើឱ្យមានតុល្យភាពនៃការគ្រប់គ្រងថ្លៃដើមជាមួយនឹងប្រតិបត្តិការប្រកបដោយចីរភាព។ ក្នុងពេលជាមួយគ្នានេះ អាជីវកម្មវៀតណាមកំពុងពន្លឿនការផ្លាស់ប្តូរឌីជីថល ដោយបញ្ញាសិប្បនិម្មិត (AI) កំពុងអះអាងតួនាទីរបស់ខ្លួនជាកម្លាំងជំរុញកំណើនដ៏សំខាន់។ ចំនួន ៨០% នៃអាជីវកម្មបានចាប់ផ្តើមអនុវត្ត AI; ចំនួន ២៥% នៃអាជីវកម្មទាំងនេះបានប្រើប្រាស់ AI ក្នុងកម្រិតខ្ពស់។ លទ្ធផលនៃការស្ទង់មតិក៏បង្ហាញផងដែរថា អាជីវកម្មពីរភាគបីនឹងបង្កើនថវិកាវិនិយោគសម្រាប់បច្ចេកវិទ្យានេះជាង ២៥% នៅឆ្នាំ ២០២៦៕

តាម​ vovworld.vn/km-KH

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top