• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ ហាណាម/VOV)

ថ្លែងនៅក្នុងសិក្ខាសាលានេះ លោក ដ័ាន វ៉ាន់ ហួន នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ បានសង្កត់ធ្ងន់ថា៖ “នេះគឺជាវិស័យថ្មីមួយ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានជំនាញខ្ពស់ ជាមួយនឹងភាពមិនស្គាល់ជាច្រើន និងសក្តានុពលយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការស្រាវជ្រាវ ទាំងនៅកម្រិតមូលដ្ឋាន និងកម្រិតអនុវត្ត ដែលរួមបញ្ចូលទាំងការស្រាវជ្រាវគ្រប់គ្រងបច្ចេកទេស និងបច្ចេកវិទ្យា ដែលបម្រើគោលដៅបម្រើមនុស្សជាតិយ៉ាងពិតប្រាកដ; បង្កើនស្វ័យភាពយុទ្ធសាស្ត្រសម្រាប់ផលប្រយោជន៍របស់ប្រទេសជាតិ។ នេះក៏ជាក្រុមបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដូចដែលបានកំណត់ក្នុងសេចក្តីសម្រេចលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ដូច្នេះ ការកំណត់អត្តសញ្ញាណនិន្នាការពីដើមដំបូង យតម្លៃគោលបំណងនៃឱកាស បញ្ហាប្រឈម និងការរៀបចំលក្ខខណ្ឌចាំបាច់សម្រាប់អនាគត គឺជាភារកិច្ចដែលត្រូវតែចាប់ផ្តើមចាប់ពីថ្ងៃនេះ។ ហើយសិក្ខាសាលាថ្ងៃនេះបង្ហាញពីតម្រូវការបន្ទាន់ក្នុងការតភ្ជាប់យ៉ាងជិតស្និទ្ធនូវការគិតទ្រឹស្តី ការបណ្តុះបណ្តាលបុគ្គលិក ការផ្តល់សេនាធិការគោលនយោបាយយុទ្ធសាស្ត្រជាមួយនឹងចំណេះដឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប”។

នៅក្នុងសុន្ទរកថាសន្និដ្ឋានរបស់ ក្នុងសិក្ខាសាលា សាស្ត្រាចារ្យ បណ្ឌិត ត្រឹន ហុងថៃ អនុប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម និងជាប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានថ្លែងថា វៀតណាមត្រូវធ្វើសុក្រិតវិធីសាស្រ្ត ចំពោះបច្ចេកវិទ្យាកង់ទិចយ៉ាងឆាប់រហ័ស; ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សនិងជ្រើសរើសវិស័យអាទិភាពសមស្របមួយចំនួន៕

តាម​ vovworld.vn/km-KH

អភិវឌ្ឍន៍ប្រព័ន្ធនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងមន្ទីរពិសោធន៍សំខាន់ៗ ថ្នាក់ជាតិ

អភិវឌ្ឍន៍ប្រព័ន្ធនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងមន្ទីរពិសោធន៍សំខាន់ៗ ថ្នាក់ជាតិ

នាព្រឹកថ្ងៃទី ២៣ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី ហូ កួក យុង បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីសេចក្តីព្រាងគម្រោង "ការអភិវឌ្ឍប្រព័ន្ធនៃបណ្តាមជ្ឈមណ្ឌលស្រាវជ្រាវ សាកល្បង និងមន្ទីរពិសោធន៍សំខាន់ៗថ្នាក់ជាតិ ដោយផ្តោតលើបច្ចេកវិទ្យាយុទ្ធសាស្ត្រ"។

Top