ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៤៨ វិថី Hang Ngang ទីក្រុងហាណូយ

ក្នុងឱកាសរំលឹកខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងខួបលើកទី ៨០ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) នាព្រឹកថ្ងៃទី ៣១ ខែសីហា អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៤៨ វិតថី Hang Ngang (សង្កាត់ Hoan Kiem ទីក្រុងហាណូយ)។
អគ្គលេខាបក្ស លោក តូ ឡឹម អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៤៨ វិថី Hang Ngang។ រូបថត៖ VNA

នៅទីនេះ គណៈប្រតិភូបានរំលឹកគុណូបការៈរបស់ប្រធានហូជីមិញ វីរៈបុរសរំដោះជាតិ អ្នកវប្បធម៍ឆ្នើម ដែលបានលះបង់អស់មួយជីវិតក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិវៀតណាម។

លោកិអគ្គលេខាបក្ស និងគណៈប្រតិភូទស្សនាការតាំងពិព័រណ៌នៅផ្ទះលេខ ៤៨ វិថី Hang Ngang ។ រូបថត៖ Thong Nhat/VNA

បន្ទាប់ពីពិធីអុជធូប អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានអញ្ជើញទៅទស្សនាកេរ្តិ៍ដំណែលផ្ទះលេខ ៤៨ វិថី Hang Ngang ជាកន្លែងដែលលោកប្រធានហូជីមិញបានសរសេរសេចក្តីប្រកាសឯករាជ្យ ផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ សរសេរក្នុងសៀវភៅភ្ញៀវអនុស្សាវរីយ៍ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងបន្តថែរក្សានិងលើកកំពស់សមិទ្ធិផលបដិវត្តន៍ កសាងវៀតណាមឲ្យកាន់តែរីកចម្រើន និងខ្លាំងមាំមួន ប្រកៀកស្មាជាមួយមិត្តភក្តិលលើទ្វីបទាំង៥ ដូចដែលប្រធានហូជីមិញតែងតែប្រាថ្នា៕  

ផ្ទះលេខ ៤៨ វិថី Hang Ngang ស្ថិតនៅកណ្តាលវិថីបុរាណ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកនៃទីក្រុងហាណូយចាស់ ដែលឥឡូវនេះ ស្ថិតក្នុងសង្កាត់ Hoan Kiem ទីក្រុងហាណូយ។ ផ្ទះនេះធ្លាប់ជាមូលដ្ឋានបដិវត្តន៍តាំងពីសម័យមុនការបះបោរ ហើយត្រូវបានគណៈកម្មាធិការមជ្ឈិមបក្ស ជ្រើសរើសជាទីកន្លែងដែលលោកប្រធានហូជីមិញរស់នៅ និងធ្វើការក្នុងសម័យដើមនៅពេលដែលលោកវិលត្រឡប់មកហាណូយពីមូលដ្ឋានតស៊ូ Viet Bac ក្នុងខែសីហា ឆ្នាំ១៩៤៥។ លោកប្រធានហូជីមិញបានរស់នៅ និងធ្វើការនៅក្នុងផ្ទះនេះចាប់ពីថ្ងៃទី ២៥ ខែសីហា ដល់ដើមខែកញ្ញា ឆ្នាំ ១៩៤៥។ នៅទីនេះ លោកប្រធានហូជីមិញបានសរសេរ "សេចក្តីប្រកាសឯករាជ្យ" ដើម្បីអាននៅទីលាន Ba Dinh ទីក្រុងហាណូយ នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ផ្តល់កំណើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម៕ 

top