តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ ដល់ក្រសួងហិរញ្ញវត្ថុ អគ្គលេខាបក្ស លោក តូ ឡឹមបានសង្កត់ធ្ងន់ថា វិស័យហិរញ្ញវត្ថុតែងតែអះអាងនូវតួនាទី ឋានៈ និងតែងតែនាំមុខក្នុងការអនុវត្តគំរូសេដ្ឋកិច្ចថ្មី រួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេស។ អគ្គលេខាបក្ស លោក តូ ឡឹមមានប្រសាសន៍ថា៖
“ផ្តោតលើការដោះស្រាយឲ្យបានចប់សព្វគ្រប់នូវបញ្ហាកកស្ទះ អំពីស្ថាប័នអភិវឌ្ឍន៍; កែសម្រួលលំហសេដ្ឋកិច្ច បើកទូលាយលំហអភិវឌ្ឍន៍ បង្កើនវិមជ្ឈការ វិសហមជ្ឈការ ការបែងចែក និងការរួមបញ្ចូលគ្នានៃធនធានសេដ្ឋកិច្ច។ បង្កើតគំរូកំណើនថ្មីជាមួយនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករសំខាន់ដើម្បីបង្កើតការផ្លាស់ប្តូរខ្លាំងនៅក្នុងផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ស្ថាប័នគឺជាធនធាន និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ”។