• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី

នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម  លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីម៉ូស្គូ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin។

សារទូរលេខបានចែងថា “ចាកចេញពីរដ្ឋធានីមូស្គូបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះលោកប្រធានាធិបតីនិងតាមរយៈលោកជូនចំពោះថ្នាក់ដឹកនាំនិងប្រជាជនរុស្ស៊ីនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ដ៏កក់ក្តៅសម្រាប់រូបខ្ញុំផ្ទាល់និងគណៈប្រតិភូជាន់ខ្ពស់​វៀតណាម។

យើងខ្ញុំជឿជាក់ថា លទ្ធផលដ៏ល្អប្រសើដែលទទួលបានពីដំណើរទស្សនកិច្ចលើកនេះ ជាពិសេសគឺសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរវៀតណាម- សហព័ន្ធរុស្ស៊ីនឹងជាមូលដ្ឋាន ដើម្បីប្រទេសយើងទាំងពីរធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ជាពិសេសជម្រុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នានិងផលប្រយោជន៍រួមទាំងអនាគតយ៉ាងល្អប្រសើររបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top