• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម វាយជួងបើកផ្សារហ៊ុនជាតិឥណ្ឌា

បន្ទាប់ពីបានទស្សនា និងស្វែងយល់អំពីគំរូប្រតិបត្តិការនៃផ្សារហ៊ុនជាតិឥណ្ឌា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញធ្វើពិធីវាយជួងបើកផ្សារហ៊ុន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញធ្វើពិធីវាយជួងបើកផ្សារហ៊ុនជាតិឥណ្ឌា។ (រូបថត៖ VNA)

បន្តដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា បន្ទាប់ពីបញ្ចប់សកម្មភាពនៅទីក្រុងញូវដេលី នៅព្រឹកថ្ងៃទី ៧ ខែឧសភា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងញូវដេលី ដើម្បីបំពេញទស្សនកិច្ចនៅទីក្រុង មុំបៃ។ បន្ទាប់ពីចុះនៅអាកាសយានដ្ឋាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានទៅទស្សនាផ្សារហ៊ុនជាតិឥណ្ឌា។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញធ្វើពិធីវាយជួងបើកផ្សារហ៊ុនជាតិឥណ្ឌា។ (រូបថត៖ VNA)

បន្ទាប់ពីបានទស្សនា និងស្វែងយល់អំពីគំរូប្រតិបត្តិការនៃផ្សារហ៊ុនជាតិឥណ្ឌា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញធ្វើពិធីវាយជួងបើកផ្សារហ៊ុន។

ដោយជម្រាបអំពីស្ថានភាពប្រតិបត្តិការនៃផ្សារហ៊ុន លោក Srinivas Injeti ប្រធានផ្សារហ៊ុនជាតិឥណ្ឌា បានចាត់ទុកថា ទាំងឥណ្ឌា និងវៀតណាម ស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័យ ជាមួយនឹងប្រជាជនវ័យក្មេង ដែលត្រូវបានជំរុញដោយផលិតកម្មនិងបច្ចេកវិទ្យា។ លោក Srinivas Injeti បានអះអាងថា ផ្សារហ៊ុនជាតិឥណ្ឌាត្រៀមខ្លួនជាស្រេចគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលធនរបស់វៀតណាម ហើយស្វាគមន៍សហគ្រាសវៀតណាម ក្នុងការស្វែងរកឱកាសទទួលបានដើមទុននៅក្នុងប្រទេសឥណ្ឌាផងដែរ៕

តាម​ vovworld.vn/km-KH

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top