• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោក អនុទីន ចាន់វីរៈគុល

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ (ថ្ងៃទី ២៧-២៩ ខែឧសភា) នៅព្រឹកថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងបាងកក បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម (To Lam) និងនាយករដ្ឋមន្ត្រីថៃលោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានជួបពិភាក្សាគ្នា។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោក អនុទីន ចាន់វីរៈគុល។ (រូបថត៖ VNA)

ក្នុងកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ចតាមទិសដៅបំពេញបន្ថែមគ្នាទៅវិញទៅមក ជាមួយនឹងរបកគំហើញថ្មីៗ និងការអភិវឌ្ឍថ្មីៗប្រកបដោយគុណភាព; ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពីកម្រិត ២២ ពាន់លានដុល្លារអាមេរិកនាបច្ចុប្បន្នឲ្យឡើងដល់ ២៥ ពាន់លានដុល្លារអាមេរិក។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យភាគីទាំងពីរបង្កើតក្រុមការងាររួមក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើតផែនការ និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រ "ការតភ្ជាប់ទាំង៣" ដ៏សំខាន់ រួមមាន៖ ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់អាជីវកម្ម មូលដ្ឋាន និងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព; ពង្រឹងការតភ្ជាប់ផ្លូវដឹកជញ្ជូននិងភស្តុភារកម្ម; ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង នវានុវត្តន៍ និងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។

ភាគីទាំងពីរបានបញ្ជាក់ពីការបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដោយលើកកម្ពស់មជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍; ដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សា នៅរសៀលថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងនាយករដ្ឋមន្រ្តីថៃ លោក អនុទីន ចាន់វីរៈគុល បានជួបជាមួយសារព័ត៌មាន ដើម្បីប្រកាសលទ្ធផលនៃកិច្ចពិភាក្សា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឲ្យដឹងថា៖

«ភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយ ដោយចាត់ទុកនេះជាមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងយូរអង្វែង និងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏នឹងបន្តជំរុញខ្លាំងការជួបប្រាស្រ័យនៅគ្រប់កម្រិតនិងគ្រប់វិស័យតាមរយៈគ្រប់ក្របខ័ណ្ឌទាំងអស់ ដោយបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់; បន្តរក្សា និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ។ ជំរុញការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកច្បាប់ទ្វេភាគី ហើយបញ្ជាក់ជាថ្មីម្ដងទៀតនូវការសន្យា មិនអនុញ្ញាតឲ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀត; ខិតខំសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២៥ ពាន់លានដុល្លារអាមេរិកតាមទិសដៅតុល្យភាពនិងចីរភាព ហើយសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវវិស័យសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រតភ្ជាប់ទាំងបីផងដែរ»។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកម្មវិធីសកម្មភាពដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងថៃក្នុងដំណាក់កាល ២០២៦-២០៣១ និងពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអប់រំ ផងដែរ៕

តាម​ vovworld.vn/km-KH

វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី៖ ពន្លឿនការផ្លាស់ប្តូរឌីជីថល - បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មី

វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី៖ ពន្លឿនការផ្លាស់ប្តូរឌីជីថល - បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មី

នាព្រឹកថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងហាណូយ វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី (Vietnam - Asia DX Summit) ឆ្នាំ ២០២៦បានបើកសម័យប្រជុំពេញអង្គដោយប្រធានបទ «ការបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនពីរខ្ទង់»។

Top