• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើ ជាអធិបតីនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ឆ្នាំ២០២០ជាឆ្នាំត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតលើកទី១៣របស់បក្ស ព្រមទាំងជាឆ្នាំមានព្រឹត្តិការណ៍នយោបាយសំខាន់ជាច្រើនទៀតផង។


អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong (នៅកណ្ដាល) ថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖  TTXVN)

នាថ្ងៃទី២៦ខែធ្នូនៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយដើម្បីផ្ដល់មតិស្ដីពីរបៀបវារៈរបស់ការិយាល័យនយោបាយនិងគណៈលេខាឆ្នាំ២០២០ ហើយពិចារណាសម្រេចលើការងារកម្មាភិបាលនិងបញ្ហាសំខាន់មួយចំនួនទៀត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ឆ្នាំ២០២០ជាឆ្នាំត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតលើកទី ១៣ របស់បក្ស ព្រមទាំងជាឆ្នាំមានព្រឹត្តិការណ៍នយោបាយសំខាន់ជាច្រើនទៀតផង។ ដូច្នេះ បានជាខុទ្ទកាល័យមជ្ឈឹមបក្សត្រូវតែសហការយ៉ាងស្អិតរមួតជាមួយស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីបន្តត្រួតពិនិត្យ ជ្រើសរើសអោយបានត្រឹមត្រូវនូវខ្លឹម សារត្រូវការដាក់ជូនការិយាល័យនយោបាយនិងគណៈលេខា ព្រមទាំងត្រូវច្នៃប្រឌិត បត់បែនក្នុងការរៀបចំ បំពេញបន្ថែមខ្លឹមសារទើបតែកើតមាន ឡើងអោយបានទាន់ពេលវេលាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្នុងឱកាសអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀត ណាម )៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៦) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ គណៈប្រតិភូបនៃគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងអញ្ជើញចូលប្រាង្គ តំកលសព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ។

Top