• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញចូលរួម "ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល និងទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦" នៅទីក្រុងហាណូយ

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ភ្ជាប់ជាមួយទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅក្រុមប្រជាជន លេខ ១, ២, ៣ និងលេខ ៦ សង្កាត់បាឌិញ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងអបអរសាទរទិវាមហាសាមគ្កីជនជាតិទាំងមូលនៅសង្កាត់ ប៉ា ឌិញ (ហាណូយ) (រូបថត៖ Van Diep/TTXVN)

ថ្លែងមតិក្នុងថ្ងៃបុណ្យនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យបន្តពូនជ្រំចំណង់សាមគ្គីភាព កសាងសហគមន៍ឱ្យមានភាពកក់ក្តៅ និងមានការទទួលខុសត្រូវ; ចាំបាច់ត្រូវរៀបចំទីតាំងសម្រាប់សាងសង់ផ្ទះវប្បធម៌ ជាពិសេសគឺផ្ទះវប្បធម៌នៃក្រុមប្រជាជន រួមទាំងក្រុមប្រជាជនតាមតំបន់នីមួយៗ ឆ្ពោះទៅរកការធានាថា តំបន់ប្រជាជននីមួយៗសុទ្ធតែមានកន្លែងសម្រាប់រៀបចំសកម្មភាពរួម។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅ និងបង្កើតលក្ខខណ្ឌងាយស្រួល ដើម្បីឱ្យប្រជាជនបានចូលរួមក្នុងសកម្មភាពសហគមន៍; ចាំបាច់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពប្រជាជន លើកកម្ពស់គុណភាពមណ្ឌលសុខភាព បង្កើតលក្ខខណ្ឌឱ្យប្រជាជនបានពិនិត្យ និងព្យាបាលជំងឺជាប្រចាំ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានគូសបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការអប់រំ និងការសិក្សារបស់កុមារ; បង្កលក្ខខណ្ឌឱ្យកុមារដែលមានអាយុពី ១៧-១៨ ឆ្នាំ បន្តទទួលបានការសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មានជំនឿទុកចិត្តថា ពីថ្ងៃបុណ្យនេះ ស្មារតីសាមគ្គីភាព និងតម្លៃវប្បធម៌ដ៏ល្អប្រសើររបស់សង្កាត់បាឌិញ នឹងបន្តត្រូវបានពូនជ្រំតាមរយៈសកម្មភាពជាក់ស្តែង; គ្រប់ជំនាន់រួមគ្នាថែរក្សា ពង្រីកប្រពៃណីវប្បធម៌ និងបដិវត្តន៍របស់រដ្ឋធានី បន្តវេនដល់កូនចៅនូវទឹកចិត្តស្នេហាជាតិ របៀបរស់នៅប្រកបដោយសេចក្តីស្រឡាញ់រាប់អាន និងស្មារតីទទួលខុសត្រូវចំពោះសហគមន៍។ នោះគឺជាមូលដ្ឋានគ្រឹះដ៏និរន្តរភាព ដើម្បីរួមគ្នាកសាងរដ្ឋធានី និងប្រទេសជាតិឱ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនមានជីវភាពរស់នៅសម្បូរធូធារ សុខសាន្ត និងមានសុភមង្គល។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានជូនអំណោយដល់បុគ្គល និងគ្រួសារគំរូ ក៏ដូចជាគ្រួសារដែលមានស្ថានភាពលំបាក៕

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

Top