• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលគ្រឿងឥស្សរិយយស Jose Marti

នេះគឺជាពានរង្វាន់ខ្ពង់ខ្ពស់បំផុតរបស់បក្សនិងរដ្ឋគុយបាដើម្បីទទួលស្គាល់ការរួមវិភាគទានរបស់លោកអគ្គលេខាបក្ស ប្រ ធានរដ្ឋតូ ឡឹម ក្នុងការអភិវឌ្ឍសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងស្មោះត្រង់រវាងបក្ស រដ្ឋ និងប្រជាជនវៀតណាមនិងគុយបា។
លេខាទីមួយ ប្រធានរដ្ឋគុយបា អញ្ជើញប្រគល់គ្រឿងឥស្សរិយយស Jose Marti ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (រូបថត៖ VOV)

នាយប់ថ្ងៃទី ២៦ ខែកញ្ញា ម៉ោងក្នុងស្រុក នៅវិមានបដិវត្តន៍ក្នុងរដ្ឋធានី La Habana បន្ទាប់ពីបញ្ចប់កិច្ចចរចាកម្រិតខ្ពស់ដោយជោគជ័យ លេខាទីមួយ ប្រធានរដ្ឋគុយបា លោក Miguel Díaz Canel Bermudez បានធ្វើជាអធិបតីក្នុងពិធីប្រគល់គ្រឿងឥស្សរិយយស Jose Marti ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ នេះគឺជាពានរង្វាន់ខ្ពង់ខ្ពស់បំផុតរបស់បក្សនិងរដ្ឋគុយបាដើម្បីទទួលស្គាល់ការរួមវិភាគទានរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ក្នុងការអភិវឌ្ឍសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងស្មោះត្រង់រវាងបក្ស រដ្ឋ និងប្រជាជនវៀតណាមនិងគុយបា។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានមានប្រសាសន៍ថា៖ វៀតណាមមានបំណងចង់បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-គុយបាឲ្យសក្តិសមជាមួយប្រពៃណីយ៉ាងល្អប្រសើរនិងវីរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននិងឧត្តមគតិនៃការកសាងសង្គមនិយម។ ខ្ញុំសូមបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមអំពីសាមគ្គីភាព គាំទ្រការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជនគុយបា ហើយជឿជាក់ថា ប្រជាជនគុយបាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តគុយបានឹងជំនះរាល់បញ្ហាប្រឈម ដើម្បីការពារយ៉ាងរឹងមាំនូវសមិទ្ធិផល នៃបដិវត្តន៍ ហើយបន្តទទួលបានជ័យជំនះថ្មី និងធំជាងនេះជាច្រើននៅក្នុងបុព្វបទបដិវត្តន៍របស់ខ្លួន ដើម្បីគោលដៅកសាងសង្គមនិយមប្រកបដោយវិបុលភាព និងនិរន្តរភាព៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top