• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម៖ កិច្ចសហប្រតិបត្តិការវៀតណាម-មីយ៉ាន់ម៉ានឹងសម្រេចបានជំហានអភិវឌ្ឍន៍ថ្មីនិងជាក់ស្ដែងជាងមុន

កាលពីយប់ថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង និងភរិយា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង។ រូបថត៖ VNA

ថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាម និងមីយ៉ាន់ម៉ាមានទំនាក់ទំនងមិត្តភាពយូរអង្វែង និងរឹងមាំ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ ថែរក្សានិងពូនជ្រុំដោយឥតឈប់ឈរ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជឿជាក់ថា ដោយការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ានឹងសម្រេចបានជំហានអភិវឌ្ឍន៍ថ្មី គ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងជាក់ស្ដែងជាងមុន ដោយពង្រីកបានយ៉ាងល្អនូវសក្តានុពល និងប្រៀបខ្លាំងនៃប្រទេសនីមួយៗ និងរួមចំណែកជាក់ស្តែងដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

ក្នុងសុន្ទរកថាឆ្លើយតប ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ាឱ្យតម្លៃពិសេសចំពោះទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ ជាមួយវៀតណាម; អះអាងថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីពូនជ្រុំទំនាក់ទំនងប្រពៃណី បង្កើនការតភ្ជាប់រវាងសហគ្រាសនៃប្រទេសទាំងពីរតាមរយៈវេទិកាសេដ្ឋកិច្ចទ្វេភាគី ឆ្ពោះទៅរកខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៧៕

តាម​ vovworld.vn/km-KH

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top