• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហ្វីលីពីនបាញ់កាំភ្លើងធំចំនួន ២១ ដើម ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់ប្រទេសហ្វីលីពីន។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញត្រួតពលកិត្តិយសរបស់កងទ័ពហ្វីលីពីន។ (រូបថត៖ VNA)

នៅព្រឹកថ្ងៃទី ១ ខែមិថុនា នៅវិមានប្រធានាធិបតីក្នុងទីក្រុងម៉ានីល ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. និងភរិយា បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ​ ឡឹម និងភរិយារួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វីលីពីន។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ​ តូ ឡឹម ទៅកាន់ប្រទេសហ្វីលីពីន។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅស្របពេលនឹងការរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នៅពេលដែលរថយន្តដែលដឹកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា បានចូលទៅក្នុងវិមានប្រធានាធិបតី លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr និងភរិយាបានមកដល់ទ្វាររថយន្ត ដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្តៅ។

លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr បានគោរពអញ្ជើញលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ឲ្យឡើងលើវេទិកាកិត្តិយស។ នៅចំពោះមុខទង់ជាតិនៃប្រទេសទាំងពីរ ក្រុមតន្រ្តីយោធាបានប្រគុំភ្លេងជាតិវៀតណាមនិងហ្វីលីពីនយ៉ាងឱឡារិក អមដោយការបាញ់កាំភ្លើងធំចំនួន ២១ ដើម។

បន្ទាប់នោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញត្រួតពលកិត្តិយសរបស់កងទ័ពហ្វីលីពីន។ នៅចុងបញ្ចប់នៃពិធីបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr បានឧទ្ទេសនាមនិងស្វាគមន៍សមាជិកគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

តាម vovworld.vn/km

ពិធីប្រកាសសេចក្តីសម្រេចចិត្ត​លើកលែងទោសឆ្នាំ២០២៦

ពិធីប្រកាសសេចក្តីសម្រេចចិត្ត​លើកលែងទោសឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី១ ខែមិថុនា នៅពន្ធនាគារ​ថាញ់សួន (ហាណូយ) ក្រសួងនគរបាលវៀតណាម​បានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្ត​លើកលែងទោសឆ្នាំ២០២៦ របស់ប្រធានរដ្ឋ។ លោក ហ្វាម យ៉ា ទូក ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ការលើកលែងទោសឆ្នាំ២០២៦ បានចូលរួមពិធីនេះ។

Top