ព័ត៌មាន ហ្វីលីពីនបាញ់កាំភ្លើងធំចំនួន ២១ ដើម ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម 01/06/2026 នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់ប្រទេសហ្វីលីពីន។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញត្រួតពលកិត្តិយសរបស់កងទ័ពហ្វីលីពីន។ (រូបថត៖ VNA)នៅព្រឹកថ្ងៃទី ១ ខែមិថុនា នៅវិមានប្រធានាធិបតីក្នុងទីក្រុងម៉ានីល ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. និងភរិយា បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយារួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វីលីពីន។នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់ប្រទេសហ្វីលីពីន។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅស្របពេលនឹងការរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នៅពេលដែលរថយន្តដែលដឹកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា បានចូលទៅក្នុងវិមានប្រធានាធិបតី លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr និងភរិយាបានមកដល់ទ្វាររថយន្ត ដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្តៅ។លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr បានគោរពអញ្ជើញលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ឲ្យឡើងលើវេទិកាកិត្តិយស។ នៅចំពោះមុខទង់ជាតិនៃប្រទេសទាំងពីរ ក្រុមតន្រ្តីយោធាបានប្រគុំភ្លេងជាតិវៀតណាមនិងហ្វីលីពីនយ៉ាងឱឡារិក អមដោយការបាញ់កាំភ្លើងធំចំនួន ២១ ដើម។បន្ទាប់នោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញត្រួតពលកិត្តិយសរបស់កងទ័ពហ្វីលីពីន។ នៅចុងបញ្ចប់នៃពិធីបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr បានឧទ្ទេសនាមនិងស្វាគមន៍សមាជិកគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់ប្រទេសហ្វីលីពីន។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញត្រួតពលកិត្តិយសរបស់កងទ័ពហ្វីលីពីន។ (រូបថត៖ VNA)នៅព្រឹកថ្ងៃទី ១ ខែមិថុនា នៅវិមានប្រធានាធិបតីក្នុងទីក្រុងម៉ានីល ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. និងភរិយា បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយារួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វីលីពីន។នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់ប្រទេសហ្វីលីពីន។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅស្របពេលនឹងការរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នៅពេលដែលរថយន្តដែលដឹកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា បានចូលទៅក្នុងវិមានប្រធានាធិបតី លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr និងភរិយាបានមកដល់ទ្វាររថយន្ត ដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្តៅ។លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr បានគោរពអញ្ជើញលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ឲ្យឡើងលើវេទិកាកិត្តិយស។ នៅចំពោះមុខទង់ជាតិនៃប្រទេសទាំងពីរ ក្រុមតន្រ្តីយោធាបានប្រគុំភ្លេងជាតិវៀតណាមនិងហ្វីលីពីនយ៉ាងឱឡារិក អមដោយការបាញ់កាំភ្លើងធំចំនួន ២១ ដើម។បន្ទាប់នោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញត្រួតពលកិត្តិយសរបស់កងទ័ពហ្វីលីពីន។ នៅចុងបញ្ចប់នៃពិធីបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr បានឧទ្ទេសនាមនិងស្វាគមន៍សមាជិកគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ៕