ព័ត៌មាន
ស្ថាប័នការទូតវៀតណាមនៅបណ្ដាប្រទេសបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិនបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ។

ឧបការីរងស្តីទីរបស់រដ្ឋមន្ត្រីការបរទេស Patricia Mahoney ក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។
ក្នុងពិធីនេះឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់វៀតណាម នៅចិន លោក Dang Minh Khoi បានលើកឡើងថា ចំពោះទំនាក់ទំនងរវាងវៀតណាមនិង ចិននេះតែម្តង បើទោះបីជាស្ថិតក្នុងឋានៈណាក៏ដោយ លោកប្រធានរដ្ឋ Tran Dai Quang តែងតែមានការរួមចំណែកយ៉ាងសកម្ម ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ចិន។ ក្នុងរយៈពេលពីរថ្ងៃកាន់ទុក្ខទូទាំងប្រទេសនេះ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិននឹងបើកសៀវភៅក្រាំងមាសមរណទុក្ខដើម្បីឲ្យតំណាងប្រទេសសាមី និងតំណាងស្ថាប័នការទូតវៀតណាមនៅទូទាំងប្រទេសចិនមកគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋ លោក Tran Dai Quang ផងដែរ។ ហើយក្នុងថ្ងៃទី២៦ កញ្ញា ឯកអគ្គរាជទូតនៃបណ្តាប្រទេសដូចជា ឡាវ កម្ពុជា សិង្ហបុរី ហ្វីលីពីន គុយបា រុស្ស៊ី ប៉ូឡូញ អាហ្សែបែហ្សង់ ប៊ែលហ្ស៊ិក កាណាដា បានមកគោរពវិញ្ញាណក្ខ័ន្ធលោក Tran Dai Quang នឹងចូលរួមរំលែកទុក្ខជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅចិនផងដែរ។
នាថ្ងៃទី២៦ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកក៏បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខ សម្រាប់តំណាងអាជ្ញាធរអាមេរិក អង្គការមហាជននិងស្ថាប័នតំណាងការទូតនានានៅបុរី Washington មកគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang និងសរសេរលើសៀវភៅក្រាំងមាសមរណទុក្ខ ផងដែរ។
នៅស្វីស នាថ្ងៃទី២៦ ខែកញ្ញា ក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការផ្សេងៗទៀតប្រចាំទីក្រុង Geneva បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋវៀតណាម Tran Dai Quang។ ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានា ក្រុមបេសកកម្មនៃប្រទេសនានា រួមទាំងថ្នាក់ដឹកនាំអង្គការអន្តរជាតិប្រចាំទីក្រុង Geneva ក៏ដូចជាអាណិក ជនវៀតណាមនៅស្វីស បានមកគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋ លោក Tran Dai Quang ក្នុងនោះមានទាំង លោក Micheal Moller អគ្គនាយកនៃការិយាល័យអង្គការសហប្រជាជាតិប្រចាំទីក្រុង Geneva និងឯកអគ្គរដ្ឋទូតគុយបា អាល្លឺម៉ង់ ប៊ែលហ្សិក កូរ៉េខាងជើង ប៊ុលហ្គារី សឹង្ហបុរី ប្រ៊ុយណេ ស៊ីរី ម៉ុងតេណេហ្គ្រោ ជាដើម។

ប្រធានសមាគមមិត្តភាពវៀតណាម-រុស្ស៊ី លោក V.Buyanov អញ្ជ់ើញសរសេរលើសៀវភៅក្រាំងមាសមរណទុក្ខនៅឯស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី
រីឯស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេងបានបង្ហូតទង់ជាតិពាក់កណ្តាលដង និងរៀបចំពិធីគោរពវិញ្ញាញក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang ក៏ដូចជាបើកសៀវ ភៅក្រាំងមាសមរណទុក្ខក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៦និងទី២៧ផងដែរ។ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធនិងចូលរួមរំលែកទុក្ខជាមួយប្រទេសនិងប្រជាជនវៀតណាមនៅឯស្ថានទូត មានសមាជិកសភា ច្រើនរូប ឯកអគ្គរដ្ឋទូតអាស៊ាន និងតំណាងស្ថាប័នតំណាងការទូតរបស់ប្រទេសជាច្រើនប្រចាំនៅអង់គ្លេសតែម្តង។ ប្រតិភូទាំងអស់សុទ្ធតែសម្តែងនូវការសោកស្តាយចំពោះមរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក៏ដូចជាកោតសរសើរចំពោះការរួមចំណែកសកម្មរបស់លោកប្រ ធានរដ្ឋ សម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងវៀតណាមជាមួយប្រទេសទាំងអស់នេះផងដែរ។
ក្នុងថ្ងៃទី២៦ ខែកញ្ញាផងដែរ ពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ត្រូវបានស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ធ្វើឡើងនៅទីក្រុង Berlin ។ តាងនាមថ្នាក់ដឹកនាំ កម្មាភិបាលស្ថានទូត និងស្ថាប័នតំណាងទាំងអស់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បានសង្កត់ធ្ងន់ទៅលើការរួមចំណែកយ៉ាងសកម្មរបស់លោកប្រធានរដ្ឋ Tran Dai Quang។
ក្នុងពេលជាមួយគ្នានោះ ពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងបើកសៀវភៅក្រាំងមាសមរណទុក្ខ ក៏បានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៦និង២៧ខែកញ្ញា នៅព្រះរាជាណាចក្របែលហ្ស៊ិក កាណា អ៊ុយក្រែន ម៉ាឡេស៊ី ហុងកុង(ចិន)និងទួរគី ឥណ្ឌា អ៊ីស្រាអែល នូវែលសេឡង់ជាដើម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម