• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុម័តលើយុទ្ធសាស្ត្រទិន្នន័យជាតិដើម្បីជំរុញបញ្ញាសិប្បនិម្មិតនិងសេដ្ឋកិច្ចទិន្នន័យ

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ហូ គ្វុកយុង (Ho Quoc Dung) បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៣០៨ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ ដោយអនុម័តលើយុទ្ធសាស្ត្រទិន្នន័យជាតិសម្រាប់ដំណាក់កាល ២០២៦-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

គោលដៅទូទៅនៃយុទ្ធសាស្ត្រនេះគឺសម្រាប់ប្រទេសវៀតណាមបង្កើតប្រព័ន្ធអេកូឡូស៊ីទិន្នន័យជាតិប្រកបដោយឯកភាព ភាពទំនើប សុវត្ថិភាព ភាពអាចទុកចិត្តបាន តភ្ជាប់គ្នាទៅវិញទៅមក និងអាចប្រើប្រាស់ជារួម; អភិវឌ្ឍន៍ដោយសមកាលកម្មនូវមូលដ្ឋានទិន្នន័យជាតិ មូលដ្ឋានទិន្នន័យឯកទេស ឃ្លាំងទិន្នន័យ វេទិកាទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រដែលប្រើប្រាស់ជារួម ស្របតាមស្ថាបត្យកម្មតែមួយ។ ប្រែក្លាយទិន្នន័យទៅជាធនធានយុទ្ធសាស្ត្រ ឧបករណ៍ផលិតកម្មដ៏សំខាន់ និងជាកម្លាំងចលករថ្មីសម្រាប់អភិបាលកិច្ចជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល; ជំរុញការអនុវត្តបញ្ញាសិប្បនិម្មិត កុំព្យូទ័រប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបច្ចេកវិទ្យាឌីជីថលយុទ្ធសាស្ត្រក្នុងការវិភាគ ព្យាករណ៍ តាក់តែងគោលនយោបាយ និងការផ្តល់សេវាឆ្លាតវៃ។

នៅឆ្នាំ ២០៤៥ ប្រទេសវៀតណាម ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេទាំង ៣០ ក្នុងការធ្វើអាជីវកម្មទិន្នន័យ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត; ក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងតំបន់សម្រាប់ការផ្ទុក ការដោះស្រាយ ការតភ្ជាប់ ការចែករំលែក និងការផ្ទេទិន្នន័យឆ្លងដែន៕

តាម​ vovworld.vn/km-KH

អនុវត្តន៍ជាក់ស្តែងនូវគោលដៅកំណើនខ្ពស់ ប្រកបដោយចីរភាព

អនុវត្តន៍ជាក់ស្តែងនូវគោលដៅកំណើនខ្ពស់ ប្រកបដោយចីរភាព

ខ្លឹមសារមួយដែលបានលើកឡើងដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងសុន្ទរកថាបើកសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា នៅទីក្រុងហាណូយ គឺការបង្កើតគំរូកំណើនដោយផ្អែកលើផលិតភាព បញ្ញា បច្ចេកវិទ្យា និងធនធានមនុស្ស។

Top