សារជីវកម្មឧស្សាហកម្មទូរគមនាគមន៍យោធាវៀតណាម (Viettel) បានក្លាយជាដៃគូដំបូងគេនៅលើពិភពលោក ដែលបានចុះហត្ថលេខាលើកម្មវិធី 6G Early Access ជាមួយ Qualcomm Technologies (សាជីវកម្មបច្ចេកវិទ្យាពហុជាតិមកពីសហរដ្ឋអាមេរិក) ដែលបើកចេញឱកាសចូលរួមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាអ៊ីនធឺណែតចល័តជំនាន់ថ្មីតាំងពីដំណាក់កាលដំបូង។
ភាគីទាំងពីរមានគោលបំណងអនុវត្តន៍ការហៅទូរស័ព្ទ 6G មុនពាណិជ្ជកម្មលើកដំបូងនៅដើមឆ្នាំ ២០២៩ ដោយប្រើប្រាស់ប្រព័ន្ធនិងឧបករណ៍ដែលបានស្រាវជ្រាវ
អភិវឌ្ឍ និងផលិតដោយViettel ផ្ទាល់។
យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ Viettel
នឹងសហការជាមួយ Qualcomm ក្នុងការស្រាវជ្រាវ
រចនា អភិវឌ្ឍ និងផលិតស្ថានីយ៍ផ្សាយរលក 6G។ Viettel
នឹងទទួលបន្ទុកការស្រាវជ្រាវ រចនា ផលិត សាកល្បង
និងវាយតម្លៃគុណភាពផលិតផល ខណៈដែលក្រុមហ៊ុន Qualcomm នឹងផ្តល់វេទិកាបច្ចេកវិទ្យា
បន្ទះឈីប។ ភាគីទាំងពីរក៏នឹងរួមគ្នាវាយតម្លៃលើភាពធន់វាងវេទិកា 6G របស់ Qualcomm និងឧបករណ៍ដែល Viettel បានអភិវឌ្ឍ
និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្រោមលក្ខខណ្ឌប្រតិបត្តិការជាក់ស្តែង។
ការចូលរួមក្នុងការស្រាវជ្រាវ 6G តាំងពីដំណាក់កាលដំបូង
ត្រូវបានរំពឹងថានឹងជួយ Viettel ឱ្យធ្វើជាម្ចាស់លើបច្ចេកវិទ្យានេះ
រួមដំណើរជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាសកល
និងរួមចំណែកដល់ការលើកកម្ពស់តួនាទីរបស់វៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃបច្ចេកវិទ្យាជំនាន់ថ្មី៕
តាម vovworld.vn/km-KH