ព័ត៌មាន

ស្ថាប័នការទូតវៀតណាមនៅបណ្ដាប្រទេសបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

 នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថានទូតវៀត​ណាមប្រចាំ​នៅប្រទេសចិន​បានរៀបចំ​ពិធីគោរព​វិញ្ញាណក្ខ័ន្ធ​ប្រធាន​រដ្ឋវៀតណាមលោក Tran Dai Quang ។

 
 ឧបការីរងស្តីទីរបស់រដ្ឋមន្ត្រីការបរទេស Patricia Mahoney ក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។

ក្នុងពិធី​នេះឯកអគ្គរដ្ឋទូតវិសាមញ្ញ​និងពេញសមត្ថភាពរបស់វៀតណាម នៅចិ​ន លោក Dang Minh Khoi បាន​លើក​​ឡើង​​ថា ចំពោះទំនាក់ទំនងរវាងវៀ​តណាមនិង ចិននេះតែម្តង បើទោះ​បីជាស្ថិត​ក្នុងឋានៈ​ណាក៏​ដោយ​ លោក​​ប្រធានរដ្ឋ Tran Dai Quang​ តែងតែមានការរួមចំណែកយ៉ាង​សកម្ម ដើម្បីធ្វើឱ្យស៊ី​ជម្រៅថែម​ទៀតនូវ​ទំនាក់​​ទំនងអ្នកជិតខាងមិត្តភាពនិងកិច្ចសហប្រតិ​បត្តិការលើគ្រប់វិស័យវៀតណា​ម-​ចិន។​ ក្នុងរយៈពេល​ពីរថ្ងៃ​កាន់​ទុក្ខទូទាំងប្រទេសនេះ ស្ថា​នទូតវៀតណាម​ប្រចាំនៅប្រទេស​ចិន​នឹង​បើកសៀវភៅក្រាំង​មាសមរណ​ទុក្ខ​ដើម្បី​ឲ្យតំណាងប្រទេសសាមី ​និងតំណាងស្ថាប័ន​ការទូត​វៀត​ណាម​នៅទូទាំង​ប្រទេសចិន​មកគោរព​វិញ្ញាណក្ខ័ន្ធ​ប្រធានរដ្ឋ លោក ​Tran Dai Quang ផងដែរ។ ហើយក្នុងថ្ងៃទី​២៦​ កញ្ញា ឯកអគ្គរាជទូត​នៃ​បណ្តាប្រ​ទេសដូចជា ឡាវ​ កម្ពុជា សិង្ហបុរី ហ្វីលីពីន គុយបា រុ​ស្ស៊ី ប៉ូឡូញ អាហ្សែបែហ្សង់ ប៊ែលហ្ស៊ិក កាណាដា ​បានមក​គោរព​វិញ្ញាណក្ខ័ន្ធ​លោក Tran Dai Quang នឹងចូលរួម​រំលែក​ទុក្ខជា​មួយ​កម្មាភិបាល​នៃស្ថាន​ទូត​វៀត​ណាម​ប្រចាំនៅចិ​ន​ផងដែរ។
 
នាថ្ងៃទី​២៦​ ខែកញ្ញា ស្ថានទូតវៀ​តណាមប្រចាំ​នៅអាមេរិក​ក៏បានរៀបចំ​ពិធីគោរព​វិញ្ញាណក្ខ័ន្ធ​និងបើក​សៀវភៅក្រាំង​​មាសមរណទុក្ខ សម្រាប់តំណាងអាជ្ញា​ធរអាមេរិក ​អង្គការមហាជន​និងស្ថាប័ន​តំណាង​ការទូត​នានា​នៅបុរី​​ Washington មកគោរពវិញ្ញាណក្ខ័ន្ធលោ​កប្រធានរដ្ឋ Tr​an Dai Quang និង​សរសេរលើសៀវ​ភៅក្រាំង​មាស​មរណ​ទុក្ខ ផងដែរ។
​ 
នៅស្វីស ​នា​ថ្ងៃទី២៦ ខែកញ្ញា ក្រុមបេសកកម្មអចិ​ន្ត្រៃយ៍វៀតណាមអមអង្គការសហប្រ​ជាជាតិ អង្គការ​ពាណិជ្ជកម្ម​ពិ​ភព​លោក (WTO) និងអង្គការផ្សេងៗទៀតប្រចាំ​ទីក្រុង Geneva បាន​រៀបចំ​ពិធី​គោរព​វិញ្ញាណ​ក្ខ័ន្ធ​លោក​​ប្រធានរដ្ឋវៀតណាម Tran Dai Quang។ ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានា ក្រុមបេសក​កម្ម​នៃប្រទេស​​នានា រួមទាំងថ្នាក់ដឹកនាំអង្គការ​អន្តរជាតិប្រចាំទីក្រុង Geneva ក៏ដូចជាអាណិក​ ជនវៀត​ណាមនៅ​ស្វីស បាន​​មកគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋ លោ​ក Tran Dai Quang ក្នុងនោះមានទាំង លោ​ក Micheal Mo​ller​ អគ្គនាយក​​នៃការិយាល័យអង្គការសហប្រជាជាតិ​ប្រចាំទីក្រុង Geneva និងឯកអគ្គរដ្ឋទូតគុយបា​ អាល្លឺម៉ង់ ប៊ែលហ្សិក ​​កូរ៉េខាងជើង ប៊ុលហ្គារី សឹង្ហបុរី ប្រ៊ុ​យណេ ស៊ីរី ម៉ុងតេណេហ្គ្រោ ជាដើម​។

​ 
 ប្រធានសមាគមមិត្តភាពវៀតណាម-រុស្ស៊ី លោក V.Buyanov  អញ្ជ់ើញសរសេរលើសៀវភៅក្រាំងមាសមរណទុក្ខនៅឯស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី

រីឯស្ថាន​​ទូតវៀតណាមប្រចាំនៅអង់គ្លេងបានបង្ហូតទង់ជាតិពាក់កណ្តាលដង និងរៀបចំពិ​ធី​គោរព​វិញ្ញាញ​ក្ខ័ន្ធ​លោក​ប្រធាន​រដ្ឋ Tran Dai Quang ក៏ដូចជាបើកសៀវ ភៅក្រាំងមាសមរណទុ​ក្ខក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃ​ទី២៦និង​ទី២៧ផងដែរ។ អញ្ជើញ​ចូលគោរព​វិញ្ញាណក្ខ័ន្ធនិង​ចូលរួម​រំលែក​ទុក្ខជាមួយ​ប្រទេស​និង​ប្រជាជន​វៀត​ណាម​នៅឯស្ថាន​ទូត មានសមាជិកសភា ច្រើន​រូប ឯកអគ្គរដ្ឋទូតអាស៊ា​ន និងតំណាង​ស្ថាប័ន​តំណាង​ការទូត​របស់​ប្រទេស​ជាច្រើន​ប្រចាំនៅអង់គ្លេសតែម្តង។  ​ប្រតិភូទាំងអស់សុទ្ធ​តែសម្តែង​នូវការសោក​ស្តាយ​ចំពោះ​មរណភាព​របស់ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang ក៏ដូចជាកោត​សរសើរ​ចំពោះ​ការរួមចំណែក​សកម្ម​របស់​លោក​ប្រ ​ធានរ​ដ្ឋ សម្រាប់ការ​ពង្រឹងនិង​ពង្រីកទំនាក់​ទំនងមិត្ត​ភាព​និង​កិច្ច​សហប្រតិបត្តិការ រវាង​វៀត​ណាម​ជាមួយ​ប្រទេស​ទាំងអស់នេះផង​ដែរ។
 
ក្នុងថ្ងៃទី២៦ ខែកញ្ញាផងដែរ ពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាម លោក  Tran Dai Quang ត្រូវ​បាន​ស្ថាន​ទូត​​វៀត​ណាមប្រចាំនៅអាល្លឺម៉ង់ធ្វើឡើងនៅទីក្រុង Berlin ។  តាងនាមថ្នាក់ដឹកនាំ កម្មាភិបាលស្ថានទូត និងស្ថាប័ន​តំណាងទាំងអស់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បានសង្កត់​ធ្ងន់ទៅ​​លើកា​ររួមចំណែកយ៉ាងសកម្មរបស់លោកប្រធានរដ្ឋ Tran Dai Quang។

ក្នុង​ពេលជាមួយគ្នានោះ ពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និង​បើក​សៀវ​ភៅក្រាំង​មាសម​រណទុក្ខ ក៏បានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៦និង២៧ខែកញ្ញា នៅព្រះរាជាណាចក្រ​បែលហ្ស៊ិក​ កាណា អ៊ុយក្រែន ម៉ាឡេស៊ី ហុងកុង(ចិន)និងទួរគី ឥណ្ឌា អ៊ីស្រាអែល​ នូវែលសេឡង់ជាដើម៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top