• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាខិតខំប្រឹងប្រែងគាំពារប្រជាពលរដ្ឋក្នុងជំងឺ Covid 19

ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាកំពុងខិតខំប្រឹងប្រែងដើម្បីគាំរពារប្រជាពលរដ្ឋ ធានាសុវត្ថិភាព សុខភាព និងជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋវៀតណាមនៅក្នុងប្រទេសសាមី។
 

លោក Do Thanh Hai ទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា។


ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ការរីករាលដាលនៃជំងឺ Covid-19 នៅប្រទេសឥណ្ឌាគឺមានវិវឌ្ឍន៍យ៉ាងស្មុកស្មាញដ៏កាចសាហាវ។ ចំនួនករណីឆ្លងថ្មី និងចំនួនករណីស្លាប់បាត់បង់ជីវិតដែលកំពុងផ្ទុះឡើង បានឱ្យប្រព័ន្ធសុខាភិបាលរបស់ឥណ្ឌាប្រឈមមុខនឹងហានិភ័យបាក់ខ្ទិចខ្ទាំ។

ក្នុងបរិបទនោះ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាកំពុងខិតខំប្រឹងប្រែងដើម្បីគាំរពារប្រជាពលរដ្ឋ ធានាសុវត្ថិភាព សុខភាព និងជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋវៀតណាមនៅក្នុងប្រទេសសាមី។ លោក Do Thanh Hai ទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាបានប្រសាសន៍ថា៖

“ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ អាទិភាពមួយក្នុងចំណោមអាទិភាពរបស់ស្ថានទូតនិងស្ថានតំណាងនានា គឺគាំពារប្រជាពលរដ្ឋ និងធ្វើមាតុភូមិនិវត្តន៍ជូនប្រជាជនដើម្បីបង្ការជំងឺរាតត្បាត។ មានជនជាតិវៀតណាមប្រមាណ ១.០០០នាក់ ដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ដោយហេតុផលជាច្រើនរាប់ចាប់ពីការសិក្សា ការងារ រហូតដល់អ្នកដែលរៀបការជាមួយប្រជាជនឥណ្ឌា។ ដោយជើង ហោះហើរចំនួន ៦ មានមនុស្សជនជាតិវៀតណាមជិត ១០០០នាក់បានវិលត្រឡប់មកវិញ ហើយនៅ សល់តែមនុស្សប្រមាណ ១០០ នាក់ប៉ុណ្ណោះ។ ស្ថានទូតតែងតែរក្សាការប្រាស្រ័យទាក់ទងជាមួយប្រជាជន តាមខ្សែទូរស័ព្ទជាប្រចាំដើម្បីស្តាប់យោបល់ការលំបាក និងគំនិតរបស់ប្រជាជន។ ឧទាហរណ៍ នាពេលថ្មីៗនេះវិស្វករសំណង់វៀតណាមមួយចំនួន នៅប្រទេសឥណ្ឌាមានជំងឺ ហើយមួយចំនួនមានការវិវឌ្ឍន៍មិនល្អ។ ក្នុងករណីបែបនេះ ស្ថានទូតបានធ្វើការជាមួយអាជ្ញាធរឥណ្ឌា ដើម្បីសម្រួលដល់ការចូលមន្ទីរពេទ្យព្យាបាលអ្នកជំងឺ”។

លោក Do Thanh Hai ក៏បានឲ្យដឹងថា ស្ថានទូតវៀតណាមក៏បានជួយធ្វើឯកសារ និងផ្តល់នូវតម្រូវការចាំបាច់សំរាប់ប្រជាពលរដ្ឋ វៀតណាម នៅឥណ្ឌាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top