• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម ៣១៖ ផ្សព្វផ្សាយរូបភាព ប្រពៃណីវប្បធម៌ និងមនុស្សហាណូយ-វៀតណាម

ការជំរុញយ៉ាងខាំងនូវការឃោសនា ផ្សព្វផ្សាយពីរូបភាពទីក្រុងហាណូយ-វៀតណាម គឺដើម្បីឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីសមិទ្ធិផលសេដ្ឋកិច្ច សង្គម របស់រដ្ឋធានី និងប្រទេសជាតិ; ប្រពៃណីវប្បធម៌ សក្តានុពលសេដ្ឋកិច្ច ទេសចរណ៍; ពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និង ពិភពលោក។
  កម្មវិធីផ្សព្វផ្សាយអំពីរដ្ឋធានីហាណូយជាមួយក្រុមកីឡាដែលអញ្ជើញចូលរួមព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣១។ (រូបថត៖ baotintuc.vn)  

ក្នុងឱកាសដែលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍-ស៊ីហ្គេមលើកទី៣១ ទីក្រុង ហាណូយបានចេញផ្សាយផែនការផ្សព្វផ្សាយរូបភាពនៃទឹកដី ប្រពៃណីវប្បធម៌ និងមនុស្សវៀតណាម រដ្ឋធានីហាណូយជាមួយមិត្តភក្តិអន្តរជាតិ។

ការជំរុញយ៉ាងខាំងនូវការឃោសនា ផ្សព្វផ្សាយពីរូបភាពទីក្រុងហាណូយ-វៀតណាម គឺដើម្បីឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីសមិទ្ធិផលសេដ្ឋកិច្ច សង្គម របស់រដ្ឋធានី និងប្រទេសជាតិ; ប្រពៃណីវប្បធម៌ សក្តានុពលសេដ្ឋកិច្ច ទេសចរណ៍; ពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និង ពិភពលោក។ តាមរយៈការងារឃោសនា ហាណូយនឹងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរដ្ឋធានី ភ្ញៀវទេសចរជាតិនិងអន្តរជាតិអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១; នាំរូបភាពរដ្ឋធានីហាណូយជាមួយនឹងប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌ និងវីរភាព រូបភាពទីក្រុងទំនើប ស៊ីវិល័យ និងសម្បូរដោយអត្តសញ្ញាណ ឲ្យកាន់តែ ជិតស្និទ្ធជាមួយប្រជាជនក្នុងប្រទេស និងមិត្តភក្តិអន្តរជាតិ។ ទន្ទឹមនឹងនោះ ទីក្រុង ហាណូយជាគោលដៅ សុវត្ថិភាព - មិត្តភាព - គុណភាព - គួរឲ្យទាក់ទាញមិន ត្រឹមតែសម្រាប់ភ្ញៀវទេសចរលើជុំវិញពិភពលោកប៉ុណ្ណោះទេ ថែមទាំងសម្រាប់វិនិយោ គិននៅទាំងក្នុងនិងក្រៅប្រទេសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top