• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីជូនដំណឹងថ្មីរបស់តុលាការកាណាដាអំពីការធ្វើបត្យាប័ន CFO របស់Huawei


 នាយិកាផ្នែកបច្ចេកវិទ្យា (CFO) នៃសម្ព័ន្ធក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou 

 នាថ្ងៃទី៦ ខែមីនា ឆ្នាំ​២០១៩ តុលាការកំពូលខេត្ត British Columbia នៃប្រទេស       កាណាដា បាន​ជូន​ដំណឹង​អំពី​ពេល​វេលាបន្តទៀតនៃដំណើរយុត្តិធ​ម៌ ដែលពាក់ព័ន្ធនឹងការធ្វើបត្យា​ប័ននាយិកាផ្នែកបច្ចេកវិទ្យា (CF​O) នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou​ ទៅកាន់អាមេរិក។ ចៅក្រមតុលាកាបានឲ្យដឹងថា ​នាថ្ងៃទី​​៨ ខែ​មីនា តុលាការនឹងកំណត់ពេលជាក់ស្តែងដើម្បីបើក​សម័យជំនុំជំរះ​។ ថ្លែងទៅកាន់តុលាកា​រ មេធាវី​លោក​ Richard Peck ការពារក្តីរបស់លោក​ស្រី Meng Wanzhou បានវាយតម្លៃថា ការ​ការធ្វើ​បត្យាប័ន​ពាណិជ្ជករនារី​រូប​នេះនឹងបង្កឲ្យមានការព្រួយបារម្ភធំ​ៗអំពីឧបាយកលនយោបាយ។ គួរ​បញ្ជាក់ថា លោកស្រី Meng Wan​zhou បាន​ដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំ​ពូល British Columbia ដើម្បីប្តឹងរដ្ឋា​ភិបាល​កាណាដា ភ្នាក់ងារសេវាកម្មព្រំដែន​ និងប៉ូលីសកាណាដា ដោ​យចោទប្រកាន់​ស្ថាប័ន​ទាំង​នេះបាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើសិទ្ធិរបស់លោកស្រីស្របតាម​រដ្ឋធម្មនុញ្ញ នៅពេលដែ​លលោក​ស្រីត្រូវ​បាន​ចាប់​ខ្លួន​នៅអាកាស​យាន​ដ្ឋាន​ Vancouver ​៕ ​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បើកសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បើកសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

សម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនៅរសៀលថ្ងៃទី៣ ខែកញ្ញា នៅសាលប្រជុំតឹនត្រាវ អគាររដ្ឋសភា (ហាណូយ)។ យោងតាមផែនការ សម័យប្រជុំនេះនឹងត្រូវធ្វើឡើងជាពីរដំណាក់កាល។ ដំណាក់កាលទី១ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ (រសៀលថ្ងៃទី៣ ខែកញ្ញា និងព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦)។ ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃកន្លះ (ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦)។

Top