• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សៀវភៅសការពារជាតិជប៉ុនឆ្នាំ២០១៩សម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើត

នាថ្ងៃទី២៧ ខែកញ្ញា ក្រសួងការពារជាតិជប៉ុនបានប្រកាសសៀវភៅសការពារជាតិជាប្រចាំឆ្នាំ ដែលក្នុងនោះបានសម្ដែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពដោយឯកតោភាគីរបស់ចិនដែលធ្វើអោយផ្លាស់ប្ដូរស្ថានការណ៍​ជាក់ស្ដែងនៅសមុទ្រខាងកើត។ ឯកសារនេះបានចាត់ទុកថា ចិនកំពុងបន្តបង្កើនការចំណាយផ្នែកយោធាប្រកបដោយមិនតម្លាភាព សំដៅកសាងកងទ័ពអោយបានខ្លាំងមាំមួនជួរមុខលើពិភពលោកនាពាក់កណ្ដាលសតវត្សទី២១។ ចិនកំពុងបង្កើនកម្លាំងយោធាទាំងខាងបរិមាណផងនិងគុណភាពទៀតផង ដែលក្នុងនោះ ផ្ដោតទៅលើកម្លាំងប្រយុទ្ធដោយនុយក្លេអ៊ែរ កាំជ្រួចមីស៊ីលនិងប្រយុទ្ធលើ អាកាសនិងសមុទ្រ។ គួរបញ្ជាក់ថា ជប៉ុនបានវាយតម្លៃថា សកម្មភាពដោយឯកតោភាគីនានារបស់ចិនដែលធ្វើអោយផ្លាស់ប្ដូរស្ថានការណ៍ជាក់ស្ដែងនៅសមុទ្រខាងកើតគឺសកម្មភាពគួរអោយព្រួយបារម្ភយ៉ាងជ្រាលជ្រៅមែន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

យោងតាមទស្សនាវដ្តី Vogue របស់បារាំង ចូលដល់ឆ្នាំ ២០២៦ ប្រទេស វៀតណាមនឹងលេចចេញដូចជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី អាស្រ័យដោយមានការរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនារវាងទេសភាព ធម្មជាតិដ៏វិសេសវិសាល ជម្រៅវប្បធម៌ និងជីវភាពទំនើបនៃទីក្រុងធំៗ។

Top