• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាទ្រឹស្ដីលើកទី៦រវាងបក្សកុម្មុយនិស្តវៀតណាមនិងបក្សប្រជាជន បដិវត្តន៍ឡាវ

 នារសៀល​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បានប្រព្រឹត្ត ទៅសិក្ខា​សាលា​ទឹ្រស្ដី​លើក​ទី​៦​រវាងបក្សកុម្មុយនិស្ត វៀតណាមនិងបក្សប្រជាជន បដិវត្តន៍ឡាវ ដោយប្រធានបទ “ការ​ងារ​ខាង​សតិ​អារម្មណ៍​ក្នុង​បរិបទ​នា​បច្ចុប្បន្ន៖ ស្ថានភាពជាក់ស្ដែង បញ្ហាលេចចេញនិងដំណោះស្រាយ”។ 
 
ថ្លែងមតិនៅទី​នេះ លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និងជា ប្រធាន​គណៈ​​កម្មាធិការឃោសនាអប់រំមជ្ឈឹមវៀតណាម បានអះអាងថា សិក្ខាសាលាលើក​នេះ​មាន​អត្ថន័​យសំ​ខាន់​ទាំង​ខាង​ទ្រឹស្ដីនិងការពិតជាក់ស្ដែងក្នុងបរិបទ ដែលការងារខាងសតិអារម្មណ៍ ទ្រឹស្ដីកំពុង​ត្រូវ​បាន​បក្ស​ទាំង​ពីរ​ ប្រទេស​ទាំងពីរ យកចិត្តទុកដាក់ពិសេស។ បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលកំណត់ថា ការងារ​ខាង​សតិ​អារម្មណ៍​ ទ្រឹស្ដី ជាសកម្មភាពមួយក្នុងចំណោមសកម្មភាព សំខាន់ជួរមុខរបស់បក្ស ជាខ្លឹមសារ​សំខាន់​មួយ​នៃ​ការងារ​ដឹក​នាំ និងជាវិធីសាស្ត្រ ដឹកនាំស្នូលរបស់បក្ស ក្នុងការអនុវត្តភារកិច្ចនយោបាយនៃដំណាក់កាលបដិវត្តន៍ នីមួយៗ។
 
លោក Vo Van Thuong មានគោលបំណងថា ភាគីទាំងពីរបន្តចែករំលែក ផ្លាស់ប្ដូរព័ត៌មាន ស្រាវជ្រាវទ្រឹស្ដី បូក​សរុប​ការពិ​ត រួមចំណែកលើកកំពស់គុណ ភាពក្នុងការងារសតិអារម្មណ៍ ទ្រឹស្ដីនៃបក្សនីមួយៗ តាមនោះ​អនុវត្តន៍​ប្រកប​​ដោយជោគជ័យបុព្វហេតុផ្លាស់ប្ដូ​រថ្មីនៃប្រទេសទាំងពីរ៕

 

តាម​ VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top