• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាជាតិស្តីពីសមុទ្រខាងកើត ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

នៅខាងក្រៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីសមុទ្រខាងកើត លើកទី១៧ នាថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងដាណាង បណ្ឌិតសភាការទូតវៀតណាម សម្របសម្រួលជាមួយនាយកដ្ឋានសមុទ្រនិងកោះវៀតណាម ក្រសួងកសិកម្មនិងបរិស្ថាន មន្ទីរកិច្ចការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានរៀបចំសិក្ខាសាលាជាតិស្តីពីសមុទ្រខាងកើតឆ្នាំ២០២៥ ដោយប្រធានបទ "កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៖ កម្លាំងចលករសម្រាប់ការអភិវឌ្ឍបៃតង ប្រកបដោយនិរន្តរភាព"។

គណប្រតិភូពិភាក្សានៅក្នុងសិក្ខាសាលា។ រូបថត៖ Tran Le Lam /TTXVN

សិក្ខាសាលានេះ បានទាក់ទាញការចូលរួមពីអ្នកជំនាញ និងអ្នកប្រាជ្ញក្នុងស្រុកនិងអន្តរជាតិជាច្រើន រួមជាមួយតំណាងនៃក្រសួង ផ្នែក មូលដ្ឋាន វិទ្យាស្ថាន សាកលវិទ្យាល័យ សមាគមវិជ្ជាជីវៈ និងតំណាងមួយចំនួននៃអង្គទូតប្រចាំនៅវៀតណាម ដើម្បីលើកកម្ពស់ការតភ្ជាប់ចំណេះដឹង ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រ។

សិក្ខាសាលាបានស្តាប់មតិយោបល់របស់ប្រតិភូអន្តរជាតិដែលចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីសមុទ្រខាងកើត មកពីប្រទេសឥណ្ឌូនេស៊ី កូរ៉េខាងត្បូង តៃវ៉ាន់(ចិន) និងឥណ្ឌា ដែលចែករំលែកពីបញ្ហានិងស្ថានភាពជាក់ស្តែងក្នុងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យចំនួន ៤ រួមមាន៖ ការការពារជីវចម្រុះសមុទ្រនៅខាងក្រៅតំបន់យុត្តាធិការ; រក្សាតុល្យភាពរវាងផលិតកម្មនិងជីវចម្រុះក្នុងវារីវប្បកម្ម និងការអភិរក្សឆ្នេរសមុទ្រ; ធ្វើអាជីវកម្មទិន្នន័យធំនៃសមុទ្រ សម្រាប់ការគ្រប់គ្រងលំហសមុទ្រ និងការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី; ការការពារហេដ្ឋារចនាសម្ព័ន្ធបាតសមុទ្រ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកសាងនិងសុក្រិតប្រព័ន្ធច្បាប់លើវិស័យជលផល ដោយធានាបាននូវ សុពលភាពនិងប្រសិទ្ធភាព

វៀតណាមបានកសាងនិងសុក្រិតប្រព័ន្ធច្បាប់លើវិស័យជលផល ដោយធានាបាននូវ សុពលភាពនិងប្រសិទ្ធភាព

នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ បានចុះហត្ថ លេខានិងចេញផ្សាយផែនការសកម្មភាពអំពីខែកំពូលសម្រាប់ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ និងការអភិវឌ្ឍផ្នែក ជលផលវៀតណាមប្រកបដោយចីរភាព។

Top