• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារអំពីប្រទេសវៀតណាមដែលអភិវឌ្ឍន៍យ៉ាងស្វាហាប់និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ

នាប៉ុន្មានខែដើមឆ្នាំនេះ បានឃើញសកម្មភាពការទូតយ៉ាងញឹកញាប់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម។ “ប្រទេសវៀតណាមមួយដែលអភិវឌ្ឍន៍យ៉ាងស្វាហាប់ ផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្មអន្តរជាតិ និងរួមដៃគ្នាជាមួយពិភពលោកដោះស្រាយបញ្ហាសកល” គឺជា សារដែលថ្នាក់ដឹកនាំវៀតណាមតែងតែបញ្ជាក់ក្នុងសកម្មភាពកិច្ចការបរទេសដ៏សំខាន់ទាំងនេះ។ ប្រការនេះបង្ហាញពីឋានៈថ្មីរបស់វៀតណាមក្នុងបរិបទភូមិសាស្ត្រនយោបាយពិភពលោកដែលកំពុងមានការប្រែប្រួលជាច្រើន។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងមេដឹកនាំពិភពលោកអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយក្នុងខែឧសភា ឆ្នាំ ២០២៣។ (រូបថត៖ VNA)

ដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវក្នុងខែមេសា ដំណើរទស្សនកិច្ចនិងចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រអង់គ្លេស Charles III ក្នុងខែឧសភា របស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong; ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយក្នុងខែឧសភា ឆ្នាំ ២០២៣ និងមុននោះគឺដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងខែមេសា; ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណៈរដ្ឋអ៊ុយរូហ្គាយ ខាងកើតរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក្នុងខែមេសា ... គឺជាសញ្ញាសម្គាល់ពិសេសរបស់វៀតណាមក្នុងវេទិកាអន្តរជាតិ និងតំបន់ក្នុងឆ្នាំនេះ។

សារអំពីប្រទេសវៀតណាមដែលរួមដៃជាមួយប្រទេសនានាកសាងពិភពលោកប្រកបដោយសន្តិភាព

ក្នុងសកម្មភាពការទូតដ៏លេចធ្លោទាំងនេះ សារស្ដីពីប្រទេសវៀតណាមដែលកំពុងរួមដៃជាមួយប្រទេសនានាកសាងពិភពលោកប្រកបដោយសន្តិភាព និងស្ថិរភាព តែងតែត្រូវបានថ្នាក់ដឹកនាំវៀតណាមរំលេចឡើង។ ជាមួយនឹងដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវកាលពីខែមេសាកន្លងទៅ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong មានសកម្មភាពដ៏សម្បូរបែបជិត ២០ តាមនោះបញ្ជាក់នូវការផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ទំនាក់ទំនងពិសេសវៀតណាម-ឡាវជាមួយនឹងសារថា វៀតណាម - ឡាវ៖ នឹងបន្តប្រកៀកស្មាគ្នាអភិវឌ្ឍន៍យ៉ាងខ្លាំងមាំមួន។ បន្ទាប់នោះ ដោយមានសកម្មភាពប្រមាណ ៤០ នៅឯកិច្ចប្រជុំកំពូល G7 បើកទូលាយនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (ជប៉ុន) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់លើសារសំខាន់ៗជាច្រើនរបស់វៀតណាម។ នោះគឺ៖ ជំរុញភាពជាដៃគូជាសកលឲ្យកានតែជាក់ស្ដែង មានប្រសិទ្ធភាពជាងមុន លើកកំពស់សាមគ្គីភាពអន្តរជាតិ ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការពហុភាគី; ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ធានាតុល្យភាព ភាពសុខដុមរមនានៃផលប្រយោជន៍រវាងបណ្ដាប្រទេស ដើម្បីមិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយនោះឡើយ: ត្រៀមខ្លួនជាស្រេចរួមជាមួយអង្គការសហប្រជាជាតិ និងប្រទេសដទៃទៀត ដើម្បីដោះស្រាយបញ្ហាសកល។ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានឲ្យដឹងថា៖ ក្នុងទំនាក់ទំនងពហុភាគី យើងបានរួមចំណែកនូវវិធីអភិក្រម និងដំណោះស្រាយដោយមានអត្ថន័យសំខាន់ ពីទស្សនៈរបស់ប្រទេសកំពុងអភិវឌ្ឍន៍មួយ និងខឿនសេដ្ឋកិច្ចមួយដែលកំពុងផ្លាស់ប្ដូរ ពន្លឿនឧស្សាហូបនីយកម្ម ទំនើបកម្ម និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅនិងទូលំទូលាយ។ វិធីអភិក្រម និងសំណើរបស់លោកនាយករដ្ឋមន្ត្រីដែលបានលើកឡើងក្នុងកិច្ចប្រជុំត្រូវបានវាយតម្លៃខ្ពស់ដោយបណ្ដាប្រទេស និងអង្គការអន្តរជាតិ ដែលរួមចំណែកបង្កើតវិធីអភិក្រមប្រកបដោយតុល្យភាព និងទូលំទូលាយ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ជាពិសេសលើបញ្ហាស្បៀងអាហារ សុខាភិបាល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបំប្លែងថាមពល និងការការពារបរិស្ថានផងដែរ

សារស្ដីពីប្រទេសវៀតណាមដែលកំពុងរួមដៃជាមួយបណ្ដាប្រទេសកសាងពិភពលោកប្រកបដោយសន្តិភាព ស្ថិរភាព ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ សារនោះក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ក្នុង ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន សាធារណរដ្ឋអ៊ុយរូហ្គាយខាងកើតនៅ ជាមួយនឹងសកម្មភាពជាង ៨០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជិត ៣០ ដែលត្រូវបានចុះហត្ថលេខាផងដែរ។

សក្ខីភាពអំពីប្រទេសវៀតណាមដែលអភិវឌ្ឍន៍និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនិងទូលំទូលាយ

កាលពីខែមេសាកន្លងទៅ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលនិងជួបពិភាក្សាការងារជាមួយអគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គទេសាភិបាលនៅវៀតណាម។ ក៏ក្នុងខែមេសានេះដែរ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្វាគមន៍នាយករដ្ឋមន្ត្រីលោក Petr Fiala និងគណៈប្រតិភូជាន់ខ្ពស់សាធារណៈរដ្ឋឆែក អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ បន្ទាប់នោះគឺដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី Xavier Bettel និងគណៈប្រតិភូជាន់ខ្ពស់លុចសំបួ; ដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken; ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Park Hark Kyu អគ្គនាយកទទួលបន្ទុកហិរញ្ញវត្ថុនៃសម្ព័ន្ធក្រុមហ៊ុន Samsung ហើយថ្មីៗបំផុតគឺដំណើរទស្សនសកិច្ចនៅវៀតណាមរបស់អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo - Iweala។ ក្នុងព្រឹត្តិការណ៍ទាំងនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមតែងតែសង្កត់ធ្ងន់លើសារអំពីប្រទេសវៀតណាមដែលកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព។ ប្រការនេះត្រូវបានស្វាគមន៍ដោយអ្នកការទូតដែលកំពុងរស់នៅ និងធ្វើការនៅវៀតណាម។ លោក Saadi Salama ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមបានវាយតម្លៃថា៖ កាលពីមុន នរណាម្នាក់ក៏ស្គាល់ប្រទេសវៀតណាមតាមរយៈសង្គ្រាម ប៉ុន្តែឥឡូវនេះគេចង់ស្វែងយល់អំពីវៀតណាមតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងតាមរយៈតំបន់ទេសចរណ៍ដ៏អស្ចារ្យ។ ដូច្នេះ ជាបណ្ដើរៗវៀតណាមនឹងក្លាយទៅជាជម្រើសដ៏សំខាន់ សម្រាប់ជនបរទេសជាច្រើន ហើយមិនថាគេទៅទីណានៅលើភពផែនដីនោះទេ គេក៏យកពាក្យវៀតណាមទាំងពីរមាត់នេះមកឧទ្ទេសនាមនិងផ្សព្វផ្សាយដល់មិត្តភក្តិរបស់គេ

ក្នុងពិភពលោកដែលមានការប្រែប្រួលជាច្រើនដូចបច្ចុប្បន្ននេះ សកម្មភាពកិច្ចការបរទេសជាន់ខ្ពស់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមនាពេលកន្លងមកបានបញ្ចេញសារអំពីប្រទេសវៀតណាមមួយដែលអភិវឌ្ឍន៍យ៉ាងស្វាហាប់ ផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ប្រកបដោយប្រសិទ្ធិភាព ហើយកំពុងរួមដៃជាមួយបណ្ដាប្រទេសកសាងពិភពលោកសន្តិភាព។ ប្រការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងរូបភាព និងលើកកំពស់ឋានៈ និងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ ការពារ និងជំរុញផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាតិ រួមចំណែកអនុវត្តន៍យ៉ាងខ្លាំងក្លានូវគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ ដែលជា៖ ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី និងពិពិធកម្មទំនាក់ទំនងកិច្ចបរទេសដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃតំបន់និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top