• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារលិខិតអបអរសាទរខួបលើកទី ៩៣ ថ្ងៃបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើនថែមទៀត។
Pano ខួបលើកទី ៩៣ ថ្ងៃបង្កើតបក្សកុម្មុយនិស្តវៀតណាម។ រូបថត៖ Hoang Hieu/VNA

ថ្ងៃនេះគឺជាខួបលើកទី៩៣ ថ្ងៃបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ឆ្នាំ ១៩៣០ ៣ កុម្ភៈ ឆ្នាំ ២០២៣)។ ក្នុងឱកាសនេះ គណៈកម្មាធិការកណ្ដាល នៃគណៈបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានផ្ញើសារលិខិតអបអរសាទរជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

សារលិខិតអបអរសាទរទាំងអស់សុទ្ធតែបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៩៣ ឆ្នាំកន្លងកន្លងទៅ បក្សកុម្មុយនិស្តវៀតណាមបានផ្តួចផ្តើមគំនិត និងដឹកនាំបុព្វហេតុផ្លាស់ប្ដូរថ្មីប្រកបដោយភាពច្នៃប្រឌិត ហើយទទួលបានសមិទ្ធិផលដ៏ធំធេង ទូលំទូលាយ ហើយមានអត្ថន័យប្រវត្តិសាស្ត្រជាច្រើន រួមចំណែកជួយប្រទេសវៀតណាមមានស្ថិរភាពអំពីនយោបាយ ការពារជាតិ និងសន្តិសុខយ៉ាងរឹងមាំ សម្រេចភារកិច្ចពីរទន្ទឹមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងស្ដារការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញ កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ធ្វើសមាហរណកម្ម អន្តរជាតិយ៉ាងស៊ីជម្រៅ រួមចំណែកនាំសេដ្ឋកិច្ចទទួលបានកំណើនកំណត់ត្រា នាំមុខគេក្នុងតំបន់ និងនៅលើពិភពលោក ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អដោយឥតឈប់ឈរ។

គណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវជឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើនថែមទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top