“ពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីដ៏សំខាន់របស់សារព័ត៌មាន កសាងជួរអ្នកសារ ព័ត៌មានដែល "មានឆន្ទៈរឹងមាំ មិនរាថយនៅចំពោះមុខការលំបាក និងបញ្ហា ប្រឈម; ប្រុងប្រយ័ត្ននៅចំពោះមុខការល្បួង; មានឫទ្ធានុភាពនយោបាយខ្ជាប់ខ្ជួន; មានសមត្ថភាពជំនាញមុតស្រួច; តស៊ូយ៉ាងប្ដូរផ្ដាច់និងក្លាហាន" ជាអ្នកត្រួសត្រាយផ្លូវ ជាគំរូ ឈានមុខគេ ក្នុងការប្រយុទ្ធដោយមិនអត់ឱនឲ្យប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ជាមួយនឹងស្មារតី "ដែកនៅក្នុងប៊ិច - ភ្លើងនៅក្នុងបេះដូង"។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរណសិរ្សមាតុភូមិវៀតណាម និងអង្គការ សមាជិកបន្តអនុវត្តន៍ឲ្យបានល្អនុវភារកិច្ចឃ្លាំមើលនិងបដិវាទសង្គម លើកកម្ពស់តួនាទី និងកម្លាំងរបស់ប្រជាជនក្នុងការរកឃើញ តស៊ូប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន៕







