• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខអបអរសាទរខួបលើកទី ៩៤ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៩៤ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤) គណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវនិងគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាបាន ផ្ញើសារទូរលេខអបអរសាទរដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។
ក្នុងសារទូរលេខអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានអះអាងនូវតួនាទីដឹកនាំដ៏សំខាន់របស់បក្សកុម្មុយនិស្តវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍របស់វៀតណាមក្នុងអំឡុងពេល ៩៤ ឆ្នាំកន្លងមក។ បក្សប្រជាជនបដិវត្តន៍ ឡាវបានអបអរសាទរចំពោះសមិទ្ធិផល និងជ័យជំនះដ៏ធំធេង និងគ្រប់ជ្រុងជ្រោយ ដែលបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៩៤ ឆ្នាំកន្លងមក ហើយបានចាត់ទុកនេះជាមេរៀនដ៏មានតម្លៃ និងជាប្រភពនៃការលើក ទឹកចិត្តដ៏ធំធេងសម្រាប់បុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសឡាវ។ បក្ស ប្រជាជនបដិវត្តន៍ឡាវជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់បក្ស កុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលនិងជ័យជំនះថ្មីកាន់តែធំធេងកសាង​វៀតណាម​​ក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប បំពេញគោលដៅ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។ បក្សប្រជាជនបដិវត្តន៍ឡាវបានជូនពរទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាម មានការរីក ចម្រើនប្រកបដោយចីរភាពជារៀងរហូត។
ចំណែកសារទូរលេខអបអរសាទររបស់គណៈកម្មាធិការកណ្ដាលនៃគណបក្ស ប្រជាជនកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលបក្ស រដ្ឋ និងប្រជាជនវៀត ណាមសម្រេចបានក្នុងរយៈពេលកន្លងមក។ ក្នុងឱកាសនេះ គណបក្សប្រជាជនកម្ពុជា បានជូនពរគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យក្នុងការអភិវឌ្ឍប្រទេសជាតិដើម្បីសម្រេចបាននូវគោលដៅ “ក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top