• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខអបអរសាទរក្នុងឱកាសខួបលើកទី៧២ ទិវាបង្កើតគណបក្សប្រជាជនកម្ពុជា

ក្នុងឱកាសរំលឹកខួបលើកទី ៧២ ទិវាបង្កើតគណបក្សប្រជាជនកម្ពុជា (ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ - ថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៣) នាថ្ងៃទី២៨ មិថុនា គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារទូរលេខអបអរសាទរ ជូនគណៈកម្មាធិការ កណ្តាលនៃគណបក្សប្រជាជនកម្ពុជា។
ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌចំការមន រាជធានីភ្នំពេញ។ (រូបថត៖ VNA)

ក្នុងសារទូរលេខអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានសម្តែងនូវជំនឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងដឹកនាំប្រជាជនកម្ពុជាបន្ត សម្រេចបានសមិទ្ធិផលថ្មី និងធំធេងជាច្រើនទៀត អនុវត្តន៍ប្រកបដោយជោគជ័យនូវ កម្មវិធីនយោបាយរបស់គណបក្សក្នុងដំណាក់កាល ២០២៣ - ២០២៨ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កសាងប្រកបដោយជោគជ័យនូវ ប្រទេសកម្ពុជាសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងសង្គមជឿនលឿន។ បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព រួមជាមួយកម្ពុជា ដើម្បីការពារ ថែរក្សា និងពូនជ្រុំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេស ទាំងពីរ ឱ្យរីកចម្រើនឡើងដល់កម្ពស់ថ្មី ដើម្បីវិបុលភាពនិងសុភមង្គលរបស់ប្រជាជន នៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍនៅតំបន់ និងលើពិភពលោក។

នាថ្ងៃដដែល អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trongបានផ្ញើកន្ត្រកផ្កា អបអរសាទរចំពោះប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាសម្ដេច ហេង សំរិនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top