• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាធារណៈមតិអន្តរជាតិវាយតម្លៃថា ឆ្នាំ ២០២១ នឹងជាឱកាសសម្រាប់វៀតណាម

មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម បន្តទទួលបានការចាប់អារម្មណ៌ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

រូបភាពនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ត្រូវបានចុះផ្សាយលើសារព័ត៌មានរ៉យទ័រ  (រូបថត៖  daihoi13.dangcongsan.vn)


កាសែតធំៗ ជាច្រើនបានរាយការណ៍អំពីព្រឹត្តិការណ៍នេះ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់និងអត្ថន័យនៃមហាសន្និបាតនេះ សម្រាប់ទិសដៅអភិវឌ្ឍន៍ក្នុងប្រទេសនិងទំនាក់ទំ នងកិច្ចការបរទេសរបស់វៀតណាម នាពេលខាងមុខ។

“ឆ្នាំ ២០២១ គឺជាឱកាសសម្រាប់ វៀតណាម” ជាព័ត៌មានដែលត្រូវបានចុះផ្សាយនៅថ្ងៃទី ២៨ ខែមករា លើ កាសែត The Straits Times របស់សឹង្ហបូរី។ អត្ថបទបានបញ្ជាក់ថា ឆ្នាំ ២០២១ អាចជាពេលវេលាដ៏សំខាន់មួយសម្រាប់វៀតណាម ក្នុងការពន្លឿនផលិតកម្ម ក្នុងបរិបទដែលរោងចក្រនានាក្នុងតំបន់នៅតែត្រូវបានបិទទ្វារខណៈដែលតម្រូវការបច្ចេកវិទ្យាផលិតផលវេជ្ជសាស្រ្តនិងផលិតផលផ្សេងទៀត មានការកើនឡើង។ ការគ្រប់គ្រងយ៉ាងល្អនូវជំងឺរាតត្បាតកូវីដ ១៩  នាពេលកន្លងមក បានជួយសេដ្ឋកិច្ចរបស់វៀតណាមវ៉ាដាច់ប្រទេសមួយចំនួននៅអាស៊ី ក្នុងឆ្នាំ ២០២០។

កាសែតជាច្រើនទៀត ដូចជាកាសែតហិរញ្ញវត្ថុឈានមុខគេរបស់អូស្រ្តាលី ឬ  AFR  សុទ្ធតែពិណ៌នានូវលក្ខខណ្ឌអំណោយផលរបស់ វៀតណាម ដូចជា ស្ថិរភាព សេដ្ឋកិច្ចបើកចំហ និងទំនុកចិត្តវិនិយោគិន ជាដើម។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររបស់អង់គ្លេសមានអត្ថបទស្តីពីមហាសន្និបាតលើកទី ១៣ របស់បក្សដែលកំពុងប្រព្រឹត្តទៅ ខណៈពេលដែលវៀតណាម-ជាចំណុចភ្លឺក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ប៉ុន្តែកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតថ្មី។ យ៉ាងណាមិញ រ៉យទ័របានអះអាងថា វិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័សរបស់វៀតណាមក្នុងរយៈពេលកន្លងមកនេះ បានបង្ហាញថា មានប្រសិទ្ធិភាព នៅពេលដែលវៀតណាមបានក្លាយជាចំណុចភ្លឺសម្រាប់ការគ្រប់គ្រងជំងឺរាតត្បាត បើប្រៀប ធៀបទៅនឹងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top