• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍អ្នកជំនាញវៀតណាមនៅជប៉ុនជួយអាណិកជនវៀតណាមរកការងារធ្វើនៅជប៉ុន

សហគមន៍អ្នកជំនាញវៀតណាមនៅជប៉ុន (VPJ) ទើបតែរៀបចំកម្មវិធីផ្ដល់យោបល់ “VPJ Mentoring Program 2020” ដើម្បីជួយទ្រទ្រង់អាណិកជនវៀតណាម ជាពិសេសនិស្សិតរកការងារធ្វើនៅប្រទេសជប៉ុន។
 

រូបថតជាឧទារហណ៍ (vovworld.vn)


ចាប់ផ្តើមពីថ្ងៃទី ៩ ខែកញ្ញា មកម្លេះ កម្មវិធី “VPJ Mentoring Program 2020”” មានការចូលរួមពីនិស្សិតចំនួន ១៩ នាក់ដែលជិតបញ្ចប់ការសិក្សា និងអ្នកដែលចង់ផ្លាស់ប្តូរការងារធ្វើចំនួន ៣០ នាក់។ ក្នុងអំឡុងជាង ៣ ខែ អ្នកចូលរួមត្រូវបានអ្នកជំនាញនៃ VPJ ផ្ដល់យោបល់ក្នុងការធ្វើពាក្យសូមការងារធ្វើ និងណែនាំ ក៏ដូចជាចែករំលែកបទពិសោធន៍ក្នុងការឆ្លើយ​បទ​សំភាសផងដែរ។

VPJ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ក្នុងគោលបំណងតភ្ជាប់សហគមន៍វៀតណាមដើម្បីចែករំលែកបទពិសោធន៍និងឱកាសអភិវឌ្ឍន៍អាជីព រួមចំណែកលើកកម្ពស់តួនាទីរបស់សហគមន៍វៀតណាមនៅជប៉ុន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ VPJ បានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីជួយតភ្ជាប់អាណិកជនវៀតណាមនៅជប៉ុន ក៏ដូចជាវេទិកាបញ្ញាវន្តវៀតណាមនៅជប៉ុនឆ្នាំ ២០១៩ ផងដែរ៕

កាសែតកងទ័ពប្រជាជន​អនឡាញ

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top