• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍អន្តរជាតិជួយឧបត្ថម្ភវៀតណាមជម្នះលើផលវិបាក់នៃគ្រោះធម្មជាតិ

នៅចំពោះមុខការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីខ្យល់ព្យុះ និងទឹកជំនន់ដែលអូសបន្លាយនៅវៀតណាម ជាពិសេសនៅតំបន់ភាគកណ្តាល សហគមន៍អន្តរជាតិបានចាត់វិធានការឧបត្ថម្ភយ៉ាងឆាប់រហ័ស។
កម្លាំងសមត្ថកិច្ចនៅខេត្ត Gia Lai បានបង្កើនធនធានមនុស្ស និងសម្ភារៈ ដោយផ្តោតលើការជម្លៀសប្រជាជន ដឹកជញ្ជូនស្បៀងអាហារនិងសម្ភារៈចាំបាច់ទៅកាន់ប្រជាជននៅតំបន់លិចទឹក។ រូបថត៖ Quang Thai/TTXVN

រដ្ឋាភិបាលកូរ៉េខាងត្បូង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១ លានដុល្លារអាមេរិក។ កញ្ចប់ជំនួយនេះ គឺដើម្បីឧបត្ថម្ភដល់សកម្មភាពទប់ទល់ជាបន្ទាន់ បន្ទាប់ពីខ្យល់ព្យុះ ដែលត្រូវបានដាក់ពង្រាយតាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅវៀតណាម។ ជំនួយរបស់កូរ៉េខាងត្បូងផ្តោតលើការគាំទ្រដល់ប្រជាជនដែលត្រូវបានជម្លៀស និងសហគមន៍ដែលរងផលប៉ះពាល់ដោយព្យុះធ្ងន់ធ្ងរ ដែលបានបំផ្លិចបំផ្លាញនៅតំបន់ភាគខាងជើងចាប់តាំងពីចុងខែកញ្ញាមក។

នាថ្ងៃទី ២១ ខែវិច្ឆិកា ស្ថានទូតអង់គ្លេសបានឲ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសកញ្ចប់ជំនួយមនុស្សធម៌ចំនួន ៣០០.០០០ ផោន(៣៩២.០០០ ដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភដល់ការជួយសង្គ្រោះមនុស្សធម៌នៅភាគកណ្តាលវៀតណាម ក្នុងអំឡុងពេលមានព្យុះនិងទឹកជំនន់នាពេលថ្មីៗនេះ។ កញ្ចប់ជំនួយនេះ រួមជាមួយនឹងជំនួយសង្គ្រោះបន្ទាន់ចំនួន ៥០០.០០០ ផោន (៦៥៣.០០០ ដុល្លារ) ដែលបានផ្តល់ក្នុងខែតុលា ដោយបង្កើនបរិមាណជំនួយសរុបរបស់អង់គ្លេសនៅឆ្នាំនេះ ឡើងដល់ ៨០០.០០០ ផោន (១,០៥ លានដុល្លារ)។ កញ្ចប់ជំនួយបន្ថែមនេះ នឹងត្រូវបានដាក់ពង្រាយតាមរយៈអង្គការ UNICEF សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយវៀតណាម (VDDMA)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញ (G20) និងបំពេញសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង កាលពីរសៀល ថ្ងៃទី ២១ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក នៅទីក្រុង យ៉ូហានណេសប៊ឺក នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Fikile Mbalula អគ្គលេខាធិការ នៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក (ANC)។

Top