• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅឯបរទេសទទួលអំណរឆ្នាំថ្មី

ជនជាតិវៀតណាមយ៉ាងច្រើនកុះករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសឡាវ បានទៅកាន់វត្តវៀតណាមនៅរដ្ឋធានីវៀងច័ន្ទ ដើម្បីទទួលស្វាគមន៍វេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី បួងសួងសុំឲ្យប្រទេសជាតិមានការរីកចម្រើន ជីវភាពសុខសាន្ត និងសុភមង្គលដល់គ្រប់គ្រួសារទាំងអស់។
 

ជនរួមជាតិវៀតណាមយ៉ាងច្រើនកុះករបានទៅកាន់វត្ត Phat Tich ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីទទួលវេលាឆ្លងចូលឆ្នាំថ្មី។ (រូបថត៖ VOV)


សម្របខ្លួនចូលក្នុងបរិយាកាសទទួលស្វាគមន៍វេលាឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មីជាមួយជនរួមជាតិទូទាំងប្រទេស នាយប់ថ្ងៃទី ៣១ ខែមករា (ពោលគឺថ្ងៃទី២៩ បុណ្យតេត) ជនជាតិវៀតណាមយ៉ាងច្រើនកុះករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសឡាវ បានទៅកាន់វត្តវៀតណាមនៅរដ្ឋធានីវៀងច័ន្ទ ដើម្បីទទួលស្វាគមន៍វេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី បួងសួងសុំឲ្យប្រទេសជាតិមានការរីកចម្រើន ជីវភាពសុខសាន្ត និងសុភមង្គលដល់គ្រប់គ្រួសារទាំងអស់; សុំឲ្យប្រទេសវៀតណាម ក្រោមការដឹកនាំរបស់បក្ស បន្តទទួលបានជ័យជំនៈ ច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យសេដ្ឋកិច្ច-សង្គម សន្តិសុខ-ការពារជាតិ លើកកំពស់ឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ។ ព្រះតេជគុណ Thich Minh Quang ព្រះចៅអធិការវត្ត Phat Tich ទីក្រុងវៀងច័ន្ទ មានពុទ្ធដីកាថា សហគមន៍ជនជាតិវៀតណាមនៅឯបរទេសនិយាយរួម និងជនជាតិវៀតណាមក្នុងប្រទេសឡាវនិយាយដោយឡែក បានទទួលវេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីនៅវត្តវៀតណាមមួយ ដែលហាក់ដូចជាបានវិលត្រឡប់មកស្រុកកំណើតវិញដែរ។ មនុស្សគ្រប់គ្នាបួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព សុំឲ្យប្រជាជន ខ្លួនឯង និងក្រុមគ្រួសារជួបតែក្ដីសុខសាន្ត ហើយនោះគឺជាលក្ខណៈវប្បធម៌មនុស្សសាស្ត្ររបស់ប្រជាជាតិវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការនាំចេញកុំព្យូទ័រ និងគ្រឿងបន្លាស់របស់វៀតណាមក្នុងរយៈពេល ៨ ខែសម្រេចលើសពី ១០០ ពាន់លានដុល្លារអាមេរិក

ការនាំចេញកុំព្យូទ័រ និងគ្រឿងបន្លាស់របស់វៀតណាមក្នុងរយៈពេល ៨ ខែសម្រេចលើសពី ១០០ ពាន់លានដុល្លារអាមេរិក

ការនាំចេញបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំ ២០២៦មក បណ្តាលឱ្យការនាំចេញរបស់វៀតណាមក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៦ សម្រេចបាន៣៧៤ ពាន់លានដុល្លារអាមេរិក ស្មើនឹងជិត ៨០% នៃតម្លៃនាំចេញសរុបក្នុងឆ្នាំ ២០២៥។ ក្នុងនោះ ក្រុមទំនិញមួយបានសម្រេចលើសពី ១០០ ពាន់លានដុល្លារអាមេរិក។

Top