យោងតាមកិច្ចព្រមព្រៀង រោងចក្រថ្មីនៅហៃផុងនឹងត្រូវបានសាងសង់លើផ្ទៃដីប្រហែល ៣៣០.០០០ ម៉ែត្រការ៉េ ស្មើនឹងទីលានបាល់ទាត់ស្តង់ដារចំនួន ៤៥ កន្លែង។ ការដ្ឋាន សាងសងគ្រោងនឹងចាប់ផ្តើមនៅខែក្រោយ និងបញ្ចប់នៅខែឧសភា ឆ្នាំក្រោយ។ បច្ចុប្បន្ននេះ LG Innotek កំពុងដំណើរការរោងចក្រផលិតម៉ូឌុលកាមេរ៉ាជាផ្នែកមួយនៃដំណោះស្រាយ អុបទិករបស់ខ្លួននៅវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាលើកដំបូងដែលក្រុមហ៊ុនបានសាងសង់រោងចក្រផលិតបន្ទះសៀគ្វីស៊ីមីកុងដុកទ័រជឿនលឿននៅវៀតណាម។
តាមរយៈគម្រោងនេះ LG Innotek នឹងអនុវត្តយុទ្ធសាស្ត្រផលិតកម្មទីតាំងពីររបស់ខ្លួនជាផ្លូវការ។ ក្នុងនោះ រោងចក្រនៅ Gumi (កូរ៉េខាងត្បូង) នឹងមានតួនាទីជារោងចក្រមេ ដែលទទួលខុសត្រូវក្នុងការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ និងផលិតចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ រោងចក្រ ហៃផុង នឹងផ្តោតលើការផលិតបន្ទះសៀគ្វីស៊ីមីកុងដុកទ័រទូទៅជាមួយនឹងទ្រង់ទ្រាយធំ។
តំណាង LG Innotek បានឲ្យដឹងថា ទីក្រុង ហៃផុង ត្រូវបានជ្រើសរើសដោយសារតែហេដ្ឋារចនាសម្ព័ន្ធដែលបានបង្កើតឡើងតាមរយៈអំឡុងពេលច្រើនឆ្នាំប្រតិបត្តិការក្នុងមូលដ្ឋាន មានភាពជិតនឹងអាជីវកម្មដែលមានជំនាញខាងការវេចខ្ចប់ ការធ្វើតេស្តស៊ីមីកុងដុកទ័រ និងថ្លៃដើមផលិតកម្មប្រកួតប្រជែង៕





