• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៥ នៃរដ្ឋសភា នីតិកាលទី១៥ ដំណើរការសម័យប្រជុំចំនួន ២

សម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី ១៥ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ហើយបានចែកជា ២ ដំណាក់កាល៖ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា។
សម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥។ រូបថត៖ VOV

តាមគម្រោង ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងពិចារណា និងអនុម័តលើច្បាប់ចំនួន ៨ ជាពិសេសគឺ៖ ច្បាប់ស្តីពីការការពារសិទ្ធិអ្នកប្រើប្រាស់ (វិសោធនកម្ម); ច្បាប់ស្តីពីការដេញថ្លៃ (វិសោធនកម្ម); ច្បាប់ស្តីពីតម្លៃ (វិសោធនកម្ម); ច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិក (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីសហករណ៍ (វិសោធនកម្ម); ច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការចេញ និងចូលព្រំដែនរបស់ពលរដ្ឋវៀតណាម ច្បាប់ស្តីពីការចូល ចេញ ការឆ្លងកាត់ និងការស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសវៀតណាម។  សេចក្តីសម្រេចចំនួន ២ នឹងត្រូវបានរដ្ឋសភាពិចារណា និងអនុម័ត  គឺសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីអភិវឌ្ឍន៍ច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៤ កែសម្រួលកម្មវិធីអភិវឌ្ឍន៍ច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៣ និងសេចក្តីសម្រេចចិត្ត វិសោធនកម្ម និងបំពេញបន្ថែមសេចក្តីសម្រេចចិត្តលេខ ៨៥ ស្តីពីការទទួលយកការបោះឆ្នោតទុកចិត្ត បោះឆ្នោតទុកចិត្តលើអ្នកកាន់តំណែងដែលត្រូវបានរដ្ឋសភា ឬក្រុមប្រឹក្សាប្រជាជនជ្រើសរើស ឬអនុម័ត។ សេចក្តីព្រាងច្បាប់ចំនួន ៨ ក៏នឹងត្រូវបានរដ្ឋសភាបោះឆ្នោតនិងអនុម័តផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top