រដ្ឋាភិបាលនិងប្រជាជនវៀតណាមជាច្រើនជានិច្ចកាលវាយតំលៃខ្ពស់ចំពោះ មនោសញ្ជេតនាដ៏ល្អប្រសើរ សកម្មភាពប្រកបដោយប្រសិទ្ធភាព និងពោពេញទៅដោយអត្ថន័យរបស់សមាគមឆែក-វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។
សមាគមឆែក-វៀតណាម៖ ២០ឆ្នាំរួមដំណើរជាមួយជនវៀតណាម
រដ្ឋាភិបាលនិងប្រជាជនវៀតណាមជាច្រើនជានិច្ចកាលវាយតំលៃខ្ពស់ចំពោះមនោសញ្ជេតនាដ៏ល្អប្រសើរ សកម្មភាពប្រកបដោយប្រសិទ្ធភាព និងពោពេញទៅដោយអត្ថន័យរបស់សមាគមឆែក-វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណះរដ្ឋឆែក លោក Ho Minh Tuan នៅក្នុងមហាសន្និបាត លើកទី២១ សមាគមឆែក-វៀតណាមនិងបូកសរុប២០ឆ្នាំដំណើរការរបស់សមាគមនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុង Praha។ ថ្លែងរបាយការណ៍នៅទីនេះ លោក Marcel Winter ប្រធានសមាគមឆែក-វៀតណាម បានអោយដឹងថា៖
“ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ សមាគមជានិច្ចកាលគាំទ្រជនវៀតណាមនិងប្រទេសវៀតណាម ដើម្បីចំណងមិត្តភាពរវាងប្រជាជាតិនៃប្រទេសទាំងពីរ។ យើងខ្ញុំបាននិងកំពុងរួមជាមួយមិត្តវៀតណាម ពូនជ្រំអោយទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងផលប្រយោជន៍របស់ជនវៀតណាមនៅឆែកផងដែរ។”
នាពេលខាងមុខនេះ សមាគមឆែក-វៀតណាមនឹងប្រមូលផ្តុំលើការស្នើអោយស្ថាប័នមានសមត្ថកិច្ចឆែកកាត់បន្ថយបែបបទផ្តល់ទិដ្ឋាការសំរាប់ជនវៀតណាម និងបង្កើនការផ្សព្វផ្សាយវប្បធម៌វិចិត្រសិល្បះ និងសមិទ្ធផលរបស់សហគមន៍ជនវៀតណាមនៅឆែក ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម