ព័ត៌មាន

សមាគមឆែក-វៀតណាម៖២០ឆ្នាំរួមដំណើរជាមួយជនវៀតណាម

រដ្ឋាភិបាលនិងប្រជាជនវៀតណាមជាច្រើនជានិច្ចកាលវាយតំលៃខ្ពស់ចំពោះ មនោសញ្ជេតនាដ៏ល្អប្រសើរ  សកម្មភាព​ប្រកបដោយប្រសិទ្ធភាព និងពោពេញទៅដោយអត្ថន័យរបស់សមាគមឆែក-វៀតណាម ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំកន្លងទៅ។

សមាគមឆែក-វៀតណាម៖ ២០ឆ្នាំរួមដំណើរជាមួយជនវៀតណាម

រដ្ឋាភិបាលនិងប្រជាជនវៀតណាមជាច្រើនជានិច្ចកាលវាយតំលៃខ្ពស់ចំពោះមនោសញ្ជេតនាដ៏ល្អប្រសើរ  សកម្មភាព​ប្រកបដោយប្រសិទ្ធភាព និងពោពេញទៅដោយអត្ថន័យរបស់សមាគមឆែក-វៀតណាម ក្នុងរយៈពេល​ប៉ុន្មានឆ្នាំកន្លងទៅ។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណះរដ្ឋឆែក លោក Ho Minh Tuan នៅក្នុងមហាសន្និបាត លើកទី២១ សមាគមឆែក-វៀតណាមនិងបូកសរុប២០ឆ្នាំដំណើរការរបស់សមាគមនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុង Praha។ ថ្លែងរបាយការណ៍នៅទីនេះ លោក Marcel Winter ប្រធានសមាគមឆែក-វៀតណាម បានអោយដឹងថា៖

“ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ សមាគមជានិច្ចកាលគាំទ្រជនវៀតណាមនិងប្រទេសវៀតណាម ដើម្បីចំណងមិត្តភាព​រវាងប្រជាជាតិនៃប្រទេសទាំងពីរ។ យើងខ្ញុំបាននិងកំពុងរួមជាមួយមិត្តវៀតណាម ពូនជ្រំអោយទំ​នាក់​ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងផលប្រយោជន៍របស់ជនវៀតណាមនៅឆែកផងដែរ។”

នាពេលខាងមុខនេះ សមាគមឆែក-វៀតណាមនឹងប្រមូលផ្តុំលើការស្នើអោយស្ថាប័នមានសមត្ថកិច្ចឆែកកាត់បន្ថយបែបបទផ្តល់ទិដ្ឋាការសំរាប់ជនវៀតណាម និងបង្កើនការផ្សព្វផ្សាយវប្បធម៌វិចិត្រសិល្បះ និងសមិទ្ធផលរបស់​សហគមន៍ជនវៀតណាមនៅឆែក ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top