• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សភាជាន់ទាបអាមេរិកគាំទ្រជាផ្លូវការលើការបញ្ចប់សង្គ្រាមកូរ៉េ


 លោកស្រី Christine Ahn នាយិការអង្គការ Women Cross DMZ
 

 នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០១៩ សភាជាន់​ទាបអាមេរិក​បានអនុម័ត​លើខ្លឹម​សារវិសោធនកម្ម​នៃសេចក្តី​ព្រាងច្បាប់​ស្តីពីការអំពាវ​នាវជាផ្លូវការលើការបញ្ចប់សង្គ្រាមកូរ៉េ។

ខ្លឹមសារ​ធ្វើវិសោធនកម្មនេះត្រូវបានលើកឡើងដោយសមាជិកសភាជាន់ទាបទាំងពីររូប គឺលោក Ro Khanna និងលោក​ Brad Sherman ត្រូវបានផ្តល់សច្ចាប័នដោយសភាជាន់ទាប។ នេះគឺ​ជាលើក​ដំបូង​ដែល​រដ្ឋសភា​អាមេរិក​មានកាយវិការយ៉ាងដូច្នេះ។ ​ខ្លឹមសារថ្មីបានទទួលស្គាល់សារៈសំខាន់​នៃកិច្ចខិត​ខំប្រឹងប្រែង​ខាងការទូត​ក្នុងការ​សម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរនៅ​ឧបទ្វីបកូរ៉េ ដោយ​អះអាងថាការ​បញ្ចប់​សង្គ្រាម​ជាផ្លូវការ​គឺជាកត្តាគន្លឹះសំខាន់មួយឆ្ពោះទៅគោលដៅនេះផង​ដែរ។ លោកស្រី Christ​ine Ahn នាយិការ​អង្គការ​ Women Cross DMZ បានវាយតម្លៃថា នេះគឺជាសញ្ញា​ច្បាស់​លាស់ ដែល​បង្ហាញ​ថាជន​ជាតិ​អាមេរិក​មានបំណង​ចង់បញ្ចប់ជម្លោះនេះ ហើយការបញ្ចប់ភា​ពអមិត្ត ដែលអូសបន្លាយ​អស់រយៈ​ពេលរាប់​សិប​ទស្សវត្សន៍​ដោយការសម្រេច​បាននូវកិច្ចព្រមព្រៀងសន្តិភាពគឺ​ជាវិធីតែមួយ​គត់ដើម្បី​ដោះស្រាយ​វិបត្តិអាវុធ​នុយក្លេអ៊ែរ​នាពេលបច្ចុប្បន្ន​ផងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top