• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស.ប.ប កូរ៉េ បន្តសង្កត់ធ្ងន់លើលក្ខខ័ណ្ឌបនៃការតភ្ជាប់ចរចារឡើងវិញស្តីពីបញ្ហានុយក្លេអ៊ែរ

ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ស.ប.ប កូរ៉េ (KCNA) កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការបរទេស ស.ប.ប ដោយលើកច្បាស់ថា បញ្ហានុក្លេអ៊ែរនឹងមិនត្រូវបានលើកយកមកពិភាក្សានៅពេលដែលចរចារជាមួយអាមេរិកត្រូវបានតភ្ជាប់ឡើងវិញ លើកលែងតែការដែលទីក្រុងវ៉ាស៊ីនតោនលុបចោល «នយោបាយអរិភាព» ត្រូវបានលើកឡើងក្នុងរបៀបវារៈផងដែរ ។


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (ឆ្វេង) និង ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោកគីម ជុងអ៊ុន (រូបថត៖ AFP/TTXVN)

នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ ដែលត្រូវបានរៀបចំឡើងនៅប្រទេសសឹង្ហបូរីកាលពីខែមិថុនាឆ្នាំ ២០១៨ ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោកគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឯកភាពរួមសហការគ្នាឆ្ពោះទៅបញ្ចប់ដំណើរនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ក៏ប៉ុន្តែ ដំណើរការនេះបានប្រព្រឹត្តទៅយ៉ាងយឺតយ៉ាវដោយសារតែការខ្វែងគំនិតគ្នាលើវិសាលភាពនៃការរំសាយអាវុធនុយក្លេអ៊ែររបស់ ស.ប.ប កូរ៉េ ដើម្បីប្តូរយកការបន្ធូរបន្ថយវិធានការដាក់ទណ្ឌកម្មនិងការធ្វើសម្បទានផ្សេងទៀតេបស់អាមេរិក។ កាលពីខែតុលាឆ្នាំ ២០១៩ ប្រទេសទាំងពីរបានរៀបចំកិច្ចចរចាថ្នាក់អ្នកជំនាញនៅប្រទេសស្វ៊ីស ប៉ុន្តែមិនទាន់សម្រេចបាននូវកិច្ចព្រមព្រៀងណាមួយនោះទេ។ ស.ប.ប កូរ៉េ បានកំណត់ពេលវេលាចុងក្រោយនៅចុងឆ្នាំនេះដើម្បីឲ្យសហរដ្ឋអាមេរិកដាក់ចេញសំណូមពរមួយដែលអាចទទួលយកបាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top