• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទអនឡាញស្តីពីជំរុញការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិក


 ទិដ្ឋភាពនៃសន្និសីទ 
 

នាព្រឹកថ្ងៃ​ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទអនឡាញទូទាំងប្រទេស អំពីការ​ជ្រួត​ជ្រាប​នូវសេចក្តីសម្រេចចិត្តលេខ ០៩ របស់រដ្ឋាភិបាលស្តីពីបទ​បញ្ញត្តិ​អំពី​របប​រាយ​ការណ៍​របស់​ស្ថាប័ន​រដ្ឋ​បាល​របស់​រដ្ឋ រួមទាំងសេចក្តីសម្រេចលេខ ២៨ និងសេចក្តីសម្រេច លេខ ២៧៤ របស់នាយក​រដ្ឋ​មន្រ្តីនិ​ង​ណែនាំ​ការ​អនុវត្ត​ប្រព័ន្ធព័ត៌មានរាយការណ៍ជូនរដ្ឋាភិបាល។
 
ថ្លែងនៅក្នុង​សន្និសីទនេះ រដ្ឋមន្រ្តីនិងជាប្រធានការិយាល័យរដ្ឋាភិបាល លោក Mai Tien Dung បានលើក​ច្បាស់​ថា ​ក្នុងរយៈពេលកន្លងមក រដ្ឋាភិបាលនិង​នាយក​រដ្ឋមន្រ្តីរដ្ឋាភិ បាល បានផ្តោត​ការបញ្ជាណែនាំ​លើកា​រ​កសាង​រដ្ឋាភិបាល​អេឡិចត្រូនិកនិងរដ្ឋអំណាចអេឡិចត្រូនិក។ នៅឆ្នាំ ២០២០ នេះ ភារកិច្ចដែលរដ្ឋាភិបាលប្រគល់ ជូន​ការិយាល័យ​រដ្ឋាភិបាល គឺបន្តសាងសង់មជ្ឈមណ្ឌលចំនួនពីរ រួមមាន មជ្ឈ មណ្ឌល រាយ​ការណ៍​ជាតិ​និង​មជ្ឈមណ្ឌល​ប្រឹក្សាគោលនយោបាយ ដើម្បីអនុវត្តន៍សេច ក្តីសម្រេចចិត្ត លេខ ០៩ ស្តីពីប្រព័ន្ធរាយ​ការណ៍​ជាតិ​សម្រាប់​ស្ថាប័ន​រដ្ឋបាលរបស់រដ្ឋ។
 
លោក Mai Ti​en Dung ក៏បានលើកឡើងផងដែរថា នាខែមិនាខាងមុខ គ្រោងនឹង បើកអោយដំណើរការ មជ្ឈមណ្ឌលរបាយ​ការណ៍ជាតិ ដើម្បីបម្រើការដឹកនាំនិងបញ្ជាណែនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តី ដើម្បីបូកសរុបស្ថាន​ភាពរបស់ក្រសួងស្ថា ប័ននិងមូលដ្ឋានានាផងដែរ៕​ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top