• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥០ (AMM-50) បានបើកនៅទីក្រុងម៉ានីល


សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥០ (AMM-50) បានបើកជាផ្លូវការនៅទីក្រុងម៉ានីល 

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរ ទេសវៀតណាម លោក Pham Binh Minh អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមក្នុងសន្និសីទ AMM 50 នេះ និងបណ្តាសន្និសីទទាក់ទិនផងដែរ។
អញ្ជើញថ្លែងមតិបើកសន្និសីទរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Alan Peter Cayetano បានសង្កត់ធ្ងន់ថា ចាប់ពីពេលចាប់បដិសន្ធិមក  អាស៊ានបានបានអនុវត្តរាល់ការសន្យាធ្វើឲ្យមានស្ថិរភាពនិងអភិវឌ្ឍន៍សេដ្ឋកិច្ច​ជូន​ប្រជាជន ដោយមានសសរទ្រង់ចំនួន៣ រួមមាន នយោបាយ-សន្តិសុខ សេដ្ឋកិច្ចនិង វប្បធម៌សង្គម។  រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Alan Peter Cayetano បានឲ្យដឹងថា៖

«ដោយមានចំនួនប្រជាជន ៦០០ លាននាក់ អាស៊ានមាន GDP ទទួលបាន ជាង ២ ពាន់ ៤០០ លាន​លាន​ដុល្លារ​អាមេរិក។ អាស៊ានកំពុងក្លាយទៅជាកំលាំងចលករកំណើនសេដ្ឋកិច្ចសកលមួយ។ បើសិនជាគិតជាខឿនសេដ្ឋកិច្ចដោយឡែកមួយ អាស៊ាននឹងជាក្រុមខឿនសេដ្ឋកិច្ចដែលមានល្បឿនអភិវឌ្ឍន៍លឿនទី ៣ លើ​ទ្វីបអាស៊ី បន្ទាប់ពីចិននិងឥណ្ឌា។»

អាស៊ានមិនត្រឹមតែជាយន្តការសន្ទនារវាងបណ្ដាប្រទេសជាសមាជិកប៉ុណ្ណោះទេថែមទាំងបានបង្កើតឡើងទំ​នាក់​ទំនងលើគ្រប់វិស័យជាមួយបណ្ដាដៃគូសំខាន់ៗ លើពិភពលោកដូចជា អាមេរិក រុស្ស៊ី ចិន កូរ៉េខាងត្បូងនិងជប៉ុន។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានអះអាងថា៖ អាស៊ាននៅរក្សាគោលជំហររបស់ខ្លួន ៖

«អាស៊ានកំពុងបង្កលក្ខណៈងាយស្រួលសំរាប់ដៃគូសំខាន់ៗក្នុងការដោះស្រាយក្តីបារម្មជួយឧបត្ថម្ភដំណើរការកសាងសហគមន៍អាស៊ាន ក៏ដូចជាលើកទឹកចិត្តបណ្ដាដៃគូចូលរួមនិងរួមវិភាគទានយ៉ាងសកម្មក្នុងកិច្ច​សហប្រតិបត្តិការក្នុងតំបន់។ ប៉ុន្តែ អាស៊ាននៅអះអាងនូវតួនាទីស្នូលក្នុងរចនាសម្ព័ន្ធ សន្តិសុខក្នុងតំបន់​៕​»​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top