• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពវប្បធម៌និងសិល្បៈ អបអរសាទរទិវាបុណ្យសំខាន់ៗ ថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា នៅតាមវិថីបុរាណហាណូយ

ចំណុចលេចធ្លោនៃសកម្មភាពជាបន្តបន្ទាប់គឺការតាំងពិព័រណ៌ “Dao Xa - រក្សាព្រលឹងសំឡេងវៀតណាម” ឧទ្ទេសនាមអំពីផលិតផលឧបករណ៍ភ្លេងប្រពៃណីមួយចំនួននៅភូមិសិប្បកម្ម Dao Xa ស្រុក Ung Hoa នៅជាយក្រុងហាណូយ។

នារសៀលថ្ងៃទី ២២ មេសា នៅសាលាឃុំ Kim Ngan (លេខ ៤២-៤៤ ផ្លូវ Hang Bac ខ័ណ្ឌ Hoan Kiem នៃទីក្រុងហាណូយ) គណៈគ្រប់គ្រងបឹង Hoan Kiem និងវិថីបុរាណហាណូយ បានបើកសកម្មភាពវប្បធម៌ជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៤៧ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិឡើងវិញ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២២) និងទិវាពលកម្មអន្តរជាតិ ១ ឧសភា។

ចំណុចលេចធ្លោនៃសកម្មភាពជាបន្តបន្ទាប់គឺការតាំងពិព័រណ៌ “Dao Xa - រក្សាព្រលឹងសំឡេងវៀតណាម” ឧទ្ទេសនាមអំពីផលិតផលឧបករណ៍ភ្លេងប្រពៃណីមួយចំនួននៅភូមិសិប្បកម្ម Dao Xa ស្រុក Ung Hoa នៅជាយក្រុងហាណូយ។ លោកស្រី Tran Thi Thuy Lan អនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងបឹង Hoan Kiem និងវិថីបុរាណហាណូយបានឲ្យដឹងថា៖ “មុខរបរធ្វើឧបករណ៍ភ្លេងនៅភូមិ Dao Xa មានជាង ២០០ ឆ្នាំមកហើយ។ យើងខ្ញុំសូមអញ្ជើញសិប្បករមកទីនេះ ទាំងការបង្ហាញផលិតផលភូមិសិប្បកម្មផង និងរៀបចំដំណាក់កាលការងារដើម្បីឱ្យភ្ញៀវបានស្គាល់និងស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌របស់វៀតណាម។ យើងខ្ញុំក៏មានបំណង ចង់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរួមដៃគ្នាថែរក្សាការពារមរតកវប្បធម៌វិជ្ជាជីវៈ។ យើងខ្ញុំក៏ចង់ស្តារវិស័យទេសចរ ណ៍នៅតាមគោលដៅមួយចំនួន ដូចជា វិថីបុរាណហាណូយ និងបឹងHoan Kiem ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនានិងទទួលបានបទពិសោធន៍កាន់តែច្រើន”។

  ទិដ្ឋភាពនៃពិធីបើក  

 

ក្នុងពេលជាមួយគ្នានោះ នៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌នៃវិថីបុរាណហាណូយ (លេខ ៥០ វិថី Dao Duy Tu) បានប្រព្រឹត្តទៅការតាំងពិព័រណ៌រូបថតឯកសារជាមួយប្រធានបទ “តន្ត្រីករនិងតន្ត្រីប្រពៃណីវៀតណាម” ដោយឧទ្ទេសនាមរូបថតចំនួន ៦០ ដែលបានថតនៅវៀតណាមក្នុងចុងសតវត្សន៍ទី ១៩ ហើយត្រូវបានប្រមូលនិងស្ដារឡើងវិញជាឌីជីថលពីប្រភពឯកសារទាំងក្នុងនិងក្រៅប្រទេស។ សកម្មភាពវប្បធម៌នៃវិថីបុរាណហាណូយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែមេសា រហូតដល់ថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top