ព័ត៌មាន
សកម្មភាពថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ ជូនប្រជាជន នៅខេត្ត ក្រុងនានានៃប្រទេសវៀតណាម

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានអញ្ចើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់បក្សភាគ និងប្រជាជនខេត្ត Tay Ninh
នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លេខាគណៈកម្មា ធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានអញ្ចើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់បក្សភាគ និងប្រជាជនខេត្ត Tay Ninh និងប្រគល់ទឹកប្រាក់ចំនួន ៥០០ លានដុងជូន គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Tay Ninh ដើម្បីថែទាំជូនក្រុមគ្រួសារក្រីក្រ និងប្រជាជនដែលមានស្ថានភាពលំបាកនៅខេត្ត Tay Ninh បានទទួលអំណរបុណចូលឆ្នាំថ្មី ឆ្នាំកុរឯកស័ក ២០១៩។
នាថ្ងៃដដែល លោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃ ក្នុងមជ្ឈឹមបានអញ្ចើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅខេត្ត Dien Bien។ នៅទីនេះ លោក Phan Dinh Trac បានប្រគល់អំណោយចំនួន ១០០ ចំណែកជូនគ្រួសារគោលនយោបាយ ដែលមានស្ថានភាពលំបាក និងរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនៅឃុំ Pom Lot ស្រុក Dien Bien។
នាប៉ុន្មានថ្ងៃថ្មីៗនេះ មន្ទីរពេទ្យមហារីកទីក្រុងហូជីមិញ បានរៀបចំសកម្មភាពថែទាំបុណ្យតេតជាច្រើន ជូនអ្នកជំងឺដែលក្នុងនោះរួមមាន ពេលផ្សារលក់ដូរ ០ ដុង និងផ្សារណាត់និទាឃរដូវនៃក្ដីស្រឡាញ់។ លើសពីនេះទៀតមន្ទីរពេទ្យ ក៏បានរួមហការជាមួយក្រុមនិស្សិតកូរ៉េខាងត្បូង រៀបចំការប្រគុំតន្ត្រីជូនអ្នកជំងឺជាកុមារ និងរៀបចំកម្មវិធីសម្ដែងសិល្បៈ "និទាឃរដូវនៃក្តីស្រឡាញ់"។
នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មជ្ឈមណ្ឌលសង្គមកិច្ចទីក្រុង Can Tho បានរៀបចំកម្មវិធី និទាឃរដូវនៃក្ដីស្រឡាញ់ ឆ្នាំកុរឯកស័ក ២០១៩ " ដើម្បីចែករំលែកការលំបាក នាំមកនូវក្ដីស្រឡាញ់ បរិយាកាសដ៏កក់ក្តៅនៃបុណ្យតេតជូនជនចាស់ជរា ជនពិការ ជនវិកលចរិក និងកុមារដែលមានស្ថានភាពលំបាកពិសេសនៅក្នុងមជ្ឈមណ្ឌលនេះ។
នាថ្ងៃដដែល នៅខេត្ត Can Tho បានប្រព្រឹត្តិទៅកម្មវិធី បុណ្យតេតដើម្បីជនក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ និទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩ ដែលរៀបចំឡើងដោយ សមាគមន៍កាកបាទក្រហមទីក្រុងផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម