ព័ត៌មាន

សកម្មភាពថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ ជូនប្រជាជន នៅខេត្ត ក្រុងនានានៃប្រទេសវៀតណាម


 លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានអញ្ចើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់បក្សភាគ និងប្រជាជនខេត្ត Tay Ninh

 នាថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ លេខាគណៈកម្មា ធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បាន​អញ្ចើញ​ទៅ​សួរ​សុខ​ទុក្ខ និងជូនពរបុណ្យតេតដ​ល់បក្ស​ភាគ និង​ប្រជាជនខេត្ត Ta​y Ninh និងប្រ​គល់​ទឹក​ប្រាក់ចំ​នួន ៥០០ លានដុងជូន គ​ណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត T​ay Ninh ដើម្បីថែទាំ​ជូន​ក្រុម​គ្រួសារ​ក្រីក្រ​ និងប្រជា​ជនដែលមាន​ស្ថានភាពលំបា​ក​នៅខេត្ត Tay Ninh បានទទួល​អំណរបុណ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​កុរឯក​ស័ក​ ២០១៩​។
 
នាថ្ងៃដដែល​ លោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃ ក្នុង​មជ្ឈឹមបានអញ្ចើញទៅសួរសុខទុ​ក្ខ និងជូន​ពរបុណ្យតេត​នៅខេត្ត Dien Bien។ នៅទីនេះ លោ​ក Phan Dinh Trac បានប្រគល់អំណោយ​ចំនួន​ ១០០ ចំណែ​ក​ជូនគ្រួសារគោលនយោបាយ ដែល​មានស្ថានភាពលំបាក និង​រងផល​ប៉ះពាល់​ដោយ​សារ​គ្រោះធម្មជាតិ​នៅឃុំ ​Pom Lot ​ស្រុក Dien Bien។​
 
នាប៉ុន្មាន​ថ្ងៃថ្មីៗនេះ មន្ទីរពេទ្យមហារីក​ទីក្រុងហូជីមិញ បានរៀបចំសក​ម្មភាពថែទាំបុណ្យតេតជាច្រើ​ន ជូន​អ្នកជំងឺ​​ដែលក្នុងនោះរួ​មមាន ពេលផ្សារលក់ដូរ ០ ដុង និងផ្សារ​ណាត់និទាឃរដូវនៃក្ដីស្រឡាញ់​។ លើស​ពីនេះទៀត​មន្ទីរពេទ្យ ​ក៏បានរួមហការជាមួយក្រុមនិស្សិតកូ​រ៉េខាង​ត្បូង រៀបចំ​ការប្រគុំ​តន្ត្រីជូន​អ្នកជំងឺ​ជាកុមារ​ និងរៀបចំកម្មវិធីសម្ដែងសិ​ល្បៈ "​និទាឃរដូវនៃក្តីស្រឡា​ញ់"។​
 
នាថ្ងៃ​ទី២៩ ខែមករា ឆ្នាំ​២០១៩ មជ្ឈមណ្ឌលសង្គមកិច្ចទីក្រុង Can Tho បានរៀបចំកម្មវិធី និទាឃរដូវ​នៃក្ដី​ស្រឡាញ់​ ឆ្នាំកុរឯកស័ក ២០១៩ " ដើម្បីចែករំលែកការលំ​បាក នាំមកនូវក្ដីស្រឡា​ញ់ បរិយាកាស​ដ៏កក់​ក្តៅនៃ​បុណ្យតេត​ជូនជន​ចាស់ជរា ជនពិការ ជ​នវិកលចរិក និងកុមារ​ដែលមាន​ស្ថានភាព​លំបាក​ពិសេស​នៅក្នុង​មជ្ឈ​មណ្ឌល​នេះ។​
 
នាថ្ងៃដ​ដែល នៅខេត្ត Can Tho បានប្រព្រឹត្តិទៅកម្មវិធី បុ​ណ្យតេតដើម្បីជនក្រីក្រ និងជន​រងគ្រោះដោយ​ជាតិគីមី​ពុលព័រ​លឿង​ទុំ និទាឃរដូវ ឆ្នាំកុរ ឯ​កស័ក ២០១៩ ដែលរៀបចំ​ឡើង​ដោយ សមាគមន៍​កាកបាទ​ក្រហម​ទីក្រុង​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top